ប្រធានក្លិប Real Madrid អះអាង Benzema ជាខ្សែប្រយុទ្ធល្អបំផុតនៅលើពិភពលោក
អេស៉្បាញ៖ ប្រធានក្លិប Real Madrid លោក Florentino Perez បានអះអាងថា ក្លិបមិនចាំបាច់ចំណាយលុយចុះហត្ថលេខាលើខ្សែប្រយុទ្ធថ្មីឡើយ ខណៈដែល Karim Benzema គឺជាខ្សែប្រយុទ្ធល្អបំផុតនៅលើពិភពលោក ។ អ្នកជំនួញវ័យ ៧១ឆ្នាំរូបនេះ ក៏បានបញ្ជាក់ផងដែរថា គោលនយោបាយផ្ទេរកីឡាករបច្ចុប្បន្នរបស់ក្រុមយក្សអេស៉្បាញ គឺទិញកីឡាករវ័យក្មេង ដែលអាចអភិវឌ្ឍខ្លួនបានខ្ពស់នាពេលអនាគត និង មិនចាំបាច់ខ្ជះខ្ជាយលុយនាំយកកីឡាករចាស់ៗមកទេ។
គាត់ បានប្រាប់ទៅកាសែតបាល់ទាត់បារាំងថា ៖ ”ខ្ញុំបានអាន និងបានឮតាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួន អស់រយៈពេលជាច្រើនឆ្នាំ ដែលពួកគេចុះផ្សាយថា Madrid ត្រូវការចុះហត្ថលេខាលើខ្សែប្រយុទ្ធម្នាក់ ខណៈដែលការពិត បង្ហាញយ៉ាងច្បាស់ថា Benzema គឺជាខ្សែប្រយុទ្ធដ៏ល្អបំផុតនៅក្នុងពិភពលោក” ។
លោកបានបន្ថែមថា «យើងមានក្រុមដ៏ល្អបំផុតនៅក្នុងពិភពលោក និងឈ្នះពានរង្វាន់ទាំងឡាយដែលយើងធ្លាប់បានលេង ។ អ្វីដែលយើងធ្វើ គឺនាំយកកីឡាករវ័យក្មេងដែលនឹងក្លាយជាកីឡាករ លំដាប់ពិភពលោក នាពេលអនាគត ដូចជា Vinicius Jr ឬ Rodrygo ដែលជាបេក្ខជនសម្រាប់ពានរង្វាន់ Kopa Trophy »៕
ប្រភព៖ TrollKhmer

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍