Connect with us

ក្រុម​អន្តរាគមន៍​ពិសេស​ ​៣ក្រុម​ ​ផ្តើម​ចុះ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​ ​និង​ទប់ស្កាត់​ការ​ជិះ​បញ្ជ្រា​សទិស​ក្នុង​ទីក្រុង​ភ្នំពេញ​

ភ្នំពេញ​ ​៖​ ​ក្រុម​អន្ដរា​គមន៍​ពិសេស​ ​៣​ ​ក្រុម​ ​ដែល​បង្កើត​ឡើង​ដោយ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ​បាន​ចាប់ផ្តើម​ចុះ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​ ​និង​ទប់ស្កាត់​ការ​ជិះ​បញ្ច្រាសទិស​ក្នុង​រាជធានី​ភ្នំពេញ​ ​។​ ​
​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ​ ​លោក​ឧត្តមសេនីយ៍ឯក​ ​ស​ ​ថេត​ ​អគ្គស្នងការ​រង​នគរបាល​ជាតិ​ ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ​បាន​បញ្ជាក់​ថា​ ​ការសម្រេច​បង្កើត​ក្រុម​អន្ដរា​គមន៍​ពិសេស​នេះ​ ​គឺ​មានការ​ឯកភាព​ពី​លោក​ ​ឃួង​ ​ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​ដើម្បី​ចល័ត​នៅ​គ្រប់​គោលដៅ​ ​ដែល​មានការ​កកស្ទះ​ចរាចរណ៍​។​ ​នគរបាល៣ក្រុម​នេះ​ ​គឺជា​កម្លាំង​ជំនួយ​ចល័ត​ ​នៃ​កង​កម្លាំង​អន្ដរា​គមន៍​ចរាចរណ៍​ផ្លូវគោក​ ​ដោយ​ត្រូវ​ចេញ​ចល័ត​ក្នុង​ ​១​ ​ថ្ងៃ​ ​៣​ ​លើក​ ​។​


​លោកស្នងការ​ ​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ ​ការងារ​ដែល​ក្រុម​អន្ដរា​គមន៍​នេះ​អនុវត្ត​ ​រួមមាន​ ​ចល័ត​ទៅ​គ្រប់​គោលដៅ​ដែល​មានការ​កកស្ទះ​ចរាចរណ៍​ខ្លាំង​ ​ទប់ស្កាត់​ការ​ជិះ​បញ្រ្ចាស​នៅ​ម៉ោង​កកស្ទះ​ ​និង​សម្រួល​ចរាចរណ៍​ពេល​ស្ទះ​ខ្លាំង​ឲ្យបាន​ធូរស្បើយ​ ​។​ ​
​លោក​ ​ស​ ​ថេត​ ​បាន​សង្កត់ធ្ងន់​ថា​ ​នគរបាល​ចរាចរណ៍​ថា​ ​មិន​ត្រូវ​ឈរ​លើ​ថ្នល់​ ​ហើយ​មើល​ការ​កកស្ទះ​ឡើយ​ ​ប៉ុន្តែ​ ​ត្រូវ​ជិះ​ម៉ូតូ​ ​ចល័ត​ទៅ​គ្រប់កន្លែង​ដែល​ស្ទះ​ ​ហើយ​សម្រួល​ ​ដោះស្រាយ​បញ្ហា​ស្ទះ​ភ្លាម​ៗ​ ​។​ ​ជាមួយ​នេះ​ ​ត្រូវ​ត្រៀមខ្លួន​ជានិច្ច​ ​នៅ​តាម​ច្រកចេញ​រាជធានី​ភ្នំពេញ​ ​ក្នុង​ពេល​មាន​ពិធីបុណ្យ​ជាតិ​សំ​ខាន់​ៗ​ ​។​ ​
​លោក​ ​ស​ ​ថេត​ ​ក៏បាន​បញ្ជា​អោយ​លុបបំបាត់​សកម្មភាព​ពួនស្ទាក់​ដើម្បី​ចាប់​អ្នក​ប្រព្រឹត្ត​បទល្មើស​ចរាចរណ៍​ ​និង​ ​មិន​ត្រូវ​ពិន័យ​លើស​ការកំណត់​ ​ហើយ​ដាច់ខាត​មិន​ត្រូវ​ឆ្លើយដាក់​កូនចៅ​ពេល​មាន​បញ្ហា​ ​ជាដើម​ ​។​
​ទោះបីជា​មានការ​បង្កើត​ក្រុម​អន្តរាគមន៍​ពិសេស​នេះ​ក៏ដោយ​ ​លោក​ ​ស​ ​ថេត​ ​ក៏បាន​បន្ត​អំពាវនាវ​ដល់​អ្នកប្រើ​ប្រាស់​លើ​ទ្រូង​ថ្នល់​ ​សូម​ចូលរួម​គោរពច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​ ​៕​

    Loading...

    ពេញនិយម