កុំភ្លេចចូលរួមគាំទ្រ ល្ខោនខោលវត្តស្វាយអណ្តែត ដែលនឹងសម្តែងក្នុងមហោស្រពគីហ្សូណា ជប៉ុន-កម្ពុជា ២០១៩ នៅថ្ងៃទី២១ កុម្ភៈ
ភ្នំពេញ ៖ ល្ខោនខោលវត្តស្វាយអណ្តែត រួមនឹងរបាំប្រពៃណីខ្មែរ និងជប៉ុនមួយចំនួនផ្សេងទៀត នឹងចូលរួមសម្តែងក្នុងមហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ។
បើតាមសេចក្តីប្រកាសព័ត៌មាន បានអោយដឹងថា ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា រួមសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) មជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន នឹងរៀបចំនូវមហោស្រពគីហ្សូណា ជប៉ុន-កម្ពុជា លើកទី៨ ដែលពិធីបើកនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅ CJCC ។
ប្រធានបទក្នុងឆ្នាំនេះ គឺ « Experience Together » ដែលនឹងនាំយកនូវបទពិសោធន៍ ឬ សកម្មភាពជាច្រើនទៀត សម្រាប់អ្នកចូលរួម។ ជាមួយនេះ អ្នកចូលរួម អាចសាកល្បងធ្វើសកម្មភាពទាំងអស់គ្នាជាមួយនឹងក្រុមសិល្បករ និង អ្នករៀបចំ។
លើសពីនេះ មហោស្រពនេះ ក៏នឹងមានកម្មវិធីជាច្រើនទៀតដូចជា ការគូរមុខបែបទម្រង់សិល្បៈលោ្ខនបាសាក់, សិក្ខាសាលាស្តីពីការអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោក ដោយក្រុមរដ្ឋាភិបាលជប៉ុន លើការថែរក្សាតំបន់អង្គរ, សាកល្បងស្លៀក«ក្បិន»ខ្មែរ និងពាក់«យូកាតា»ជប៉ុន, សាកល្បងពិធីលៀងតែជប៉ុន «សាដូ», សិល្បៈបត់ក្រដាស«អូរីហ្គាមី», តុបតែងផ្កា«អ៊ីកេបាណា», ការសរសេរអក្សរផ្ចង់ «ស្យូដូ» ជាដើម ។
ស្ថានទូតជប៉ុន ក៏បានស្នើសូមអ្នកចូលរួមទាំងអស់ ពាក់អាវយឺត ដើម្បីងាយស្រួលចូលរួមសកម្មភាពទាំងនេះ ដោយសង្ឃឹមថា អ្នកចូលរួម នឹងមានអារម្មណ៍កាន់តែស្និទ្ធស្នាលជាមួយប្រទេសជប៉ុន និងបានយល់ដឹងកាន់តែស៊ីជម្រៅទៅលើវប្បធម៌ខ្មែរ និងជប៉ុន តាមរយៈការចូលរួមកម្មវិធីនានាក្នុងមហោស្រពនេះ ។
សូមបញ្ជាក់ថា មហោស្រពគីហ្សូណា ជប៉ុន-កម្ពុជា ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១២ ក្នុងគោលបំណងបង្ហាញពីវប្បធម៌បុរាណ និងទំនើបរបស់ជប៉ុន និងកម្ពុជា ក៏ដូចជាការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជន នៃប្រទេសទាំងពីរផងដែរ ។
សម្រាប់ព័ត៌មានបន្ថែមស្តីពីមហោស្រពនេះ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ «Japan Cambodia Kizuna»៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍