ពិតជាខ្លាំងមែន ជនសង្ស័យ៧នាក់ បានធ្វើសកម្មភាពឆក់-ប្លន់ ប្រជាពលរដ្ឋ បានចំនួន១៥ករណី នៅខណ្ឌច្បារអំពៅ
ភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ នៅថ្ងៃទី ១៣ ខែកុម្ភៈនេះ បានបង្ហាញមុខជនសង្ស័យ៧នាក់ ដែលបានធ្វើសកម្មភាពប្លន់យកម៉ូតូ និងឆក់ទ្រព្យសម្បត្តិយ៉ាងសកម្ម ខណ្ឌច្បារអំពៅ នៅរាជធានីភ្នំពេញ ។
បើតាមរបាយការណ៍បានឲ្យដឹងថា ដោយមានសភាពការណ៍ប្លន់យកម៉ូតូ និងឆក់ទ្រព្យសម្បត្តិ យ៉ាងសកម្មក្នុងភូមិសាស្ត្រភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានបើកការស្រាវជ្រាវ កំណត់មុខសញ្ញា និងបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ បានចំនួន៧នាក់ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ប្លន់យកម៉ូតូ និងឆក់ទ្រព្យសម្បត្តិ) ពីប្រជាពលរដ្ឋចំនួន ១៥ករណី ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមាន ៖១-ឈ្មោះ មឿន កក្កដា ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតឆ្នាំទី២ វិទ្យាស្ថានបច្ចេកទេសព្រះកុសមៈ ២-ឈ្មោះ ផាត់ ដារ៉ាវីត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១១ វិទ្យាល័យព្រែកឯង ៣-ឈ្មោះ ឡេះ ហ្វាហ្វី ហៅ ហ្វី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រស្រាបៀរថៃហ្គ័រ ៤-ឈ្មោះ មិត្ត តៃម៉ូ ហៅ ម៉ូ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកធនាគារក្រេប៉ូ (គ្រួសាររីករាយ) ៥-ឈ្មោះ សឿន សានវិសុខ ភេទ ប្រុស ២១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកមជ្ឈមណ្ឌលកំសាន្តរ៉ុក ៦-ឈ្មោះ ញឹម សុវណ្ណារ៉ូ ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ៧-ឈ្មោះ ស៊ុន សុភក្ត្រា ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ។
ជាមួយគ្នានេះ សមត្ថកិច្ចជំនាញ ក៏បានរឹបអូសយកវត្ថុតាងបាន រួមមាន ម៉ូតូ ចំនួន៤គ្រឿង និង អាវុធខ្លីម៉ាក BERETTA ចំនួន ០១ ដើម ប្រើហ្គាសបាញ់គ្រាប់ឃ្លីកង់ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍