Connect with us

មណ្ឌល​សិក្សា​ទី១របស់​ ​BEEP​ ​នឹង​ចាប់ផ្តើម​ដំណើរការ​ ​ដើម្បី​ជួយ​ដល់​យុវជន​ ​ដែល​បាន​បោះបង់​ ​ចោលការ​សិក្សា​

ភ្នំពេញ​ ​៖​ ​មណ្ឌល​សិក្សា​ទី១​ ​ក្នុងចំណោម​មណ្ឌល​ចំនួន១០​ ​របស់​កម្មវិធី​សមមូល​អប់រំ​កម្រិត​មូលដ្ឋាន​តាម​អ៊ីនធឺណិត​ ​(​BEEP​)​ ​នឹង​ត្រូវ​បើក​អោយ​ប្រើប្រាស់​ជា​ផ្លូវការ​ ​នៅ​ចុង​សប្តាហ៍​នេះ​ ​នា​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​(​ITC​)​។​ ​
​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ​បាន​អោយ​ដឹង​ថា​ ​កម្មវិធី​សមមូល​អប់រំ​កម្រិត​មូលដ្ឋាន​តាម​អ៊ីនធឺណិត​ ​(​BEEP​)​ ​គឺជា​ការ​ផ្តួចផ្តើម​រួមគ្នា​ ​រវាង​អង្គការ​យូ​ណេស្កូ​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​និង​ក្រ​ ​សួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​ដើម្បី​ផ្តល់​នូវ​ការអប់រំ​ ​ដែល​មាន​ភាព​បត់បែន​ ​ដល់​យុវជន​ដែល​បាន​បោះបង់​ការសិក្សា​ ​ដើម្បីឲ្យ​ពួកគេ​បញ្ចប់​ការសិក្សា​ថ្នាក់​មូលដ្ឋាន​ ​ដែល​មានតម្លៃ​ស្មើនឹង​ថ្នាក់​ទី៩​ ​។​


​BEEP​ ​នឹង​ជួយ​យុវជន​កម្ពុជា​ ​ឱ្យ​បន្ត​ការសិក្សា​របស់​ពួកគេ​ ​ស្រប​ពេល​កំពុង​បំពេញការងារ​ផ្ទាល់ខ្លួន​ ​។​ ​ការ​ទទួល​បាន​នូវ​ការអប់រំ​មូលដ្ឋាន​ ​នឹង​ជួយ​ឱ្យ​ពួកគេ​មានចំណេះ​ដឹង​ ​និង​ជំនាញ​ ​ដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ផលិតភាព​ ​និង​បំ​និន​ជីវិត​។​
​ដោយមាន​ការ​គាំទ្រ​ពី​កម្មវិធី​រួមគ្នា​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​មុខរបរ​ ​និង​ការ​ងា​របស់​យុវជន​ ​BEEP​ ​នឹង​ត្រូវ​បាន​ដាក់បញ្ចូល​ឲ្យ​ប្រើប្រាស់​ក្នុង​កម្មវិធី​ ​Moodle​ ​មាន​ជា​ភាសាខ្មែរ​ ​ដែល​បាន​រៀបចំឡើង​ដោយ​កិ​ច្ច​សហ​ប្រ​ត្តិ​បត្តិ​ការ​រវាង​ ​BEEP​ ​និង​អង្គការ​អប់រំ​ពិភពលោក​។​ ​
​BEEP​ ​មាន​វគ្គសិក្សា​ចំនួន​ ​១១​ ​មុខវិជ្ជា​ ​ដែល​ក្នុង​នោះ​ ​១០មុខវិជ្ជា​ ​កំពុង​ត្រូវ​បាន​រៀបចំ​ ​និង​កែតម្រូវ​ ​(​ភាសាខ្មែរ​ ​គណិតវិទ្យា​កម្រិត១​ ​គណិតវិទ្យា​កម្រិត២​ ​គីមីវិទ្យា​ ​បច្ចេកវិទ្យា​ព័ត៌មាន​ ​រូបវិទ្យា​ ​ភាសាអង់គ្លេស​ ​មូលដ្ឋាន​គ្រឹះ​នៃ​មុខរបរ​ ​យេនឌ័រ​ ​និង​សហគ្រិនភាព​)​ ​សម្រាប់​ឲ្យ​សិស្ស​ជ្រើសរើស​និង​សិក្សា​។​
​កម្មវិធី​នេះ​ ​នឹង​ត្រូវ​បាន​ដាក់ឲ្យ​ដំណើរការ​នៅក្នុង​ ​១០​ ​មណ្ឌល​ ​(​៥​ ​នៅ​រាជធានី​ភ្នំពេញ​ ​និង​ ​៥​ ​នៅ​ខេត្តសៀមរាប​)​។​ ​សិស្ស​ដែល​បាន​ចុះឈ្មោះ​ ​អាច​ប្រើប្រាស់​សេ​វា​អ៊ិ​ន​ធឺ​ណិ​ត​ក្នុង​ការសិក្សា​ដោយ​ឥតគិតថ្លៃ​ ​។​ ​សិស្ស​ដែល​បាន​បញ្ចប់​ការសិក្សា​មុខវិជ្ជា​ទាំងអស់​ដោយ​ជោគជ័យ​ ​និង​ ​ឆ្លងកាត់​ការ​វាស់​ស្ទង់​សមត្ថភាព​តាមរយៈ​ការ​ប្រឡង​ ​នឹង​ទទួល​បាន​វិញ្ញា​បន​ប័ត្រ​អប់រំ​មូលដ្ឋាន​ ​និង​មានឱកាស​បន្ត​ការសិក្សា​នៅ​វិទ្យាល័យ​បច្ចេកទេស​ ​ឬ​ ​នៅ​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​ ​(​TVET​)​។​
​សូម​បញ្ជាក់​ថា​ ​កម្មវិធី​សមមូល​អប់រំ​កម្រិត​មូលដ្ឋាន​តាម​អ៊ីនធឺណិត​ ​(​BEEP​)​ ​បាន​ប្រារព្ធ​ពិធី​បើក​សម្ពោធ​នា​ថ្ងៃទី​ ​៨​ ​ខែ​ ​សីហា​ ​ឆ្នាំ​ ​២០១៨​ ​កន្លងទៅ​នេះ​៕​

    Loading...

    ពេញនិយម