Connect with us

តារា​កំប្លែង​ ​អ្នកនាង​ ​ខ្ញុង​ ​Live​ ​វីដេអូ​ ​រៀបរាប់​ទាំង​ទឹកភ្នែក​ ​ក្រោយពេល​ដឹងរឿង​ស្វាមី​ (មានវីដេអូ)​

ភ្នំពេញ​ ​៖​ ​វីវរ​ហើយ​ ​ធ្លាប់តែ​បង្ហាញ​ពី​ភាព​ស្រឡាញ់​គ្នា​យ៉ាង​ស្អិត​រមួត​ ​តែ​ឥឡូវនេះ​ ​តារា​កំប្លែង​របស់​ស្ថានីយ​ទូរទស្សន៍​ ​CBS​ ​អ្នកនាង​ ​ខ្ញុង​ ​កំពុងតែ​ជួប​បញ្ហា​នៅក្នុង​ក្រុម​គ្រួសារ​ ​ធ្វើ​ឱ្យ​អ្នកនាង​ ​ហ៊ាន​ ​Live​ ​វីដេអូ​ ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ ​រៀបរាប់​ទាំង​ស្រក់​ទឹក​ ​។​ ​តើមាន​រឿង​អ្វី​កើតឡើង​ ​ក្នុង​គ្រួសារ​របស់​គាត់​?​ ​

​ការ​ ​Live​ ​វីដេអូ​ ​ទាំង​ទឹកភ្នែក​នេះ​ ​គឺ​ក្រោយពេល​ដែល​អ្នកនាង​ ​ខ្ញុង​ ​ដែល​មានឈ្មោះ​ផ្លូវការ​ ​អូន​ ​សុ​កាន់​ដា​ ​ទើបបាន​ដឹង​ថា​ ​ប្តី​របស់​គាត់​កំពុង​មាន​ស្រី​ ​ធ្វើអោយ​គាត់​ឆ្អែតចិត្ត​ពេក​ ​ទើប​ដាច់ចិត្ត​និយាយ​តាម​បណ្តាញ​សង្គម​ ​និង​ ​បាន​សុំទោស​ ​បើ​ប៉ះពាល់​អារម្មណ៍​ទស្សនិកជន​ ​។​ ​
​ក្រោយ​ការ​ចេញ​មក​រៀបរាប់​ទាំង​ទឹកភ្នែក​នេះ​ ​ស្រាប់តែ​គេហទំព័រ​ហ្វេ​សប៊ុ​ក​ផ្លូវការ​របស់​លោក​ ​ពែក​ ​មី​ ​ដែល​ជា​ដៃ​គូរ​កំប្លែង​ ​ក៏បាន​បង្ហោះ​នូវ​វីដេអូ​របស់​អ្នកនាង​ ​ខ្ញុង​ ​ដោយ​សរសេរ​ថា​ ​«​ឃើញ​ ​ខ្ញុង​ឯង​ ​និ​យាយ​ចឹង​ ​ដូច​ដាស់​ប្រពន្ធ​ខ្ញុំ​ ​អោយ​ងើប​សំលៀង​កាំ​បិ​តចឹង​»​ ​។​ ​

​ទន្ទឹមគ្នា​នេះ​ដែរ​ ​ទស្សនិ​ក​ដែល​បាន​ចូល​ទស្សនា​ ​ក៏បាន​បញ្ចេញ​មតិ​ព្រម​ៗ​គ្នា​ដែរ​ថា​ ​ហេតុអ្វី​ប្រុស​ចូលចិត្ត​ធ្វើបាប​ប្រពន្ធ​បែបនេះ​ ​។​ ​
​ទស្សនិកជន​ ​ក៏បាន​សម្តែង​នូវ​អារម្មណ៍​ឈឺចាប់​ជាមួយនឹង​អ្នកនាង​ ​ខ្ញុង​ ​ក្រោយពេល​បាន​ស្តាប់​នូវ​វីដេអូ​ ​និង​បាន​ធ្វើ​ឲ្យ​ទស្សនិ​ក​ចង់​ស្រក់​ទឹកភ្នែក​ ​ព្រោះ​ធ្លាប់តែ​ឃើញ​គាត់​ទៅណាមកណា​ ​តែងតែ​ទៅជាមួយ​គ្នា​ ​ហេតុ​អី​ ​ស្រាប់តែ​ពេលនេះ​ ​បែរជា​បែកបាក់​គ្នា​ទៅវិញ​ ​ស្ទើរតែ​មិន​ជឿ​ ​៕​

សូមទស្សនាវីដេអូ៖

​អត្ថបទ​៖​ ​ឡុង​ ​រតនា​

Loading...

ពេញនិយម