តោះ! មកមើលរូបភាព នៃពិធីសម្ពោធកម្មវិធីទូរទស្សន៍ «កុំចាំទឹកភ្លៀង»
ភ្នំពេញ៖ កាលពីថ្ងៃម្សិលមិញនេះ BBC Media Action បានរៀបចំពិធីសម្ពោធកម្មវិធីទូរទស្សន៍ដ៏ថ្មីស្រឡាងរបស់ខ្លួន ដែលមានឈ្មោះថា «កុំចាំទឹកភ្លៀង» នៅសណ្ឋាគារកាំបូឌីយ៉ាណា។ ពិធីសម្ពោធនេះ ត្រូវបានចូលរួមពីសំណាក់ភ្ញៀវកិត្តិយស រួមមាន ឯកអគ្គរដ្ឋទូត អង្កការ អ្នកស្រលាញ់បរិស្ថាន និង តារាល្បីៗយ៉ាងច្រើនកុះករ ។
«កុំចាំទឹកភ្លៀង» គឺជាកម្មវិធីទូរទស្សន៍បែបអប់រំ មានគោលបំណង អប់រំពីបម្រែបម្រួលអាកាសធាតុ និងវិធីការពារខ្លូនដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុជាសកលនេះ ។
ស្ថានីយទូរទស្សន៍ CTN និង MyTV ពិតជាមានសេចក្តីសោមនស្សក្នុងការចាក់ផ្សាយកម្មវិធីបែបអប់រំមួយនេះ ដែលជានិច្ចកាល CTN និង MyTV តែងតែគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធីបែបអប់រំ ដែលមានគោលបំណងក្នុងការជួយដល់សង្គមជាតិ ។
គួរបញ្ជាក់ផងដែរថា កម្មវិធី «កុំចាំទឹកភ្លៀង» នឹងមានចាក់ផ្សាយជូនទស្សនាចាប់ពីថ្ងៃទី ១៧ ខែកុម្ភៈ តទៅ ក្នុងស្ថានីយទូរទស្សន៍ CTN និង MyTV ៕
អត្ថបទ៖ ណារ៉ូត

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍