Connect with us

Solskjaer​ ​ថា​ ​គាត់​មិន​អាច​ជួយ​កីឡាករ​ ​Sanchez​ ​ដើម្បី​រក្សា​អនាគត​នៅក្នុង​ក្លិប​បានទេ​

អង់គ្លេស​៖​ ​Ole​ ​Gunnar​ ​Solskjaer​ ​បាន​និយាយ​ថា​ ​គាត់​មិន​អាច​ធ្វើអ្វី​បាន​ ​និង​ ​ជួយ​កីឡាករ​ ​Alexis​ ​Sanchez​ ​បាន​ឡើយ​ ​ដើម្បីឲ្យ​ខ្សែប្រយុទ្ធ​រូប​នេះ​ ​វិល​ទៅ​រក​ទម្រង់​លេង​ដ៏​ល្អ​បំផុត​របស់​គេ​វិញ​ ​និង​ ​រក្សា​កៅអី​នៅក្នុង​ក្លិប​ ​ក៍​ដូចជា​ ​អនាគត​ផង​ដែរ​ ​។​ ​
​Sanchez​ ​បាន​ដូរ​ជំនួស​ ​Jesse​ ​Lingard​ ​នៅ​នាទី​បន្ថែម​ក្នុង​តង់​ទី១​ ​ហើយ​កីឡាករ​ឈីលី​រូប​នេះ​មិន​អាច​ស្រោចស្រង់​ ​និង​ធ្វើអ្វី​ជាដុំកំភួន​ ​ដើម្បីឲ្យ​ក្រុម​ខ្លួន​រក​គ្រាប់​បាល់​នៅ​ ​Old​ ​Trafford​ ​ខណៈ​ក្រុម​បិសាច​ក្រហម​ ​បាន​ចាញ់​ ​PSG​ ​២​-​០​ ​ក្នុង​ការប្រកួត​ក្នុង​ក្របខ័ណ្ឌ​ ​Champions​ ​League​ ​និង​ជា​ការ​បរាជ័យ​លើកដំបូង​របស់​ ​Solskjaer​ ​ផង​ដែរ​។​ ​
​នៅពេល​សួរ​ពី​ ​Sanchez​ ​ដែល​ទើប​រកបាន​ ​៥គ្រាប់​ចាប់តាំង​ផ្ទេរ​ពី​ ​Arsenal​ ​មក​ទីក្រុង​ ​Manchester​ ​កាលពី​ខែមករា​ឆ្នាំ​ ​២០១៨​ ​លោក​ ​Solskjaer​ ​អ្នកចាត់ការ​ទូទៅ​បណ្ដោះអាសន្ន​ ​បាន​និយាយប្រាប់​អ្នកយកព័ត៌មាន​ថា​ ​៖​ ​”​ខ្ញុំ​មិន​អាច​ធ្វើអ្វី​ ​និង​ ​ជួយ​ ​Alexis​ ​បានទេ​ ​គាត់​ត្រូវតែ​ប្រឹងប្រែង​រក្សា​ទម្រង់​លេង​ឲ្យ​ដូច​កាលមុន​ ​ដូចដែល​យើង​ដឹង​ថា​ ​គាត់​មានគុណ​ភាព​យ៉ាងណា​ហើយ​”​៕​

ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម