Buffon ថា PSG មានភាពធូរស្រាលឡើងវិញ បន្ទាប់ពីបានផ្តួល Manchester United នៅ Old Trafford
បារាំង៖ Gianluigi Buffon បាននិយាយថា Paris Saint-Germain មានភាពធូរស្រាលឡើងវិញ បន្ទាប់ពីបានផ្តួល Manchester United ២-០ នៅទឹកដី Old Trafford និងទទួលបានបទពិសោធន៍ផ្សេងមួយទៀត នៅទីនោះ ។
អ្នកចាំទីរូបនេះ បានរក្សា Clean-Sheet នៅក្នុងជើងទី១ នៃក្របខ័ណ្ឌ Champions League ជុំ១៦ក្រុមចុងក្រោយ ជាមួយនឹងការទទួលជ័យជម្នះ ដែលធ្វើឡើងដោយកីឡាករ Kimpembe និង ខ្សែប្រយុទ្ធវ័យក្មេង Mbappe បើទោះបីជាក្រុមខ្លាំងនៅបារាំងមួយនេះ គ្មានខ្សែប្រយុទ្ធឆ្នើម Neymar និង Cavani ក៏ដោយ ។
កីឡាកររូបនេះ បាននិយាយថា ”យើងបានធ្វើឲ្យក្រុមមានភាពធូរស្រាលជាងមុន ដោយពួកយើងប្រឹងប្រែងសាមគ្គីគ្នា នៅក្នុងការប្រកួតប្រជែងមួយរយៈពេល ៩០នាទីនៅ Old Trafford ។ នៅដើមការប្រកួត យើងទទួលការវាយសម្រុកមួយចំនួនពីគូប្រកួត ប៉ុន្តែចូលតង់ទី២ ពួកគេ ក៏បានភ្លាត់ស្នៀត ដែលធ្វើឲ្យក្រុមយើងអាចរកគ្រាប់បាល់បាន ” ។
គួរបញ្ជាក់ផងដែរថា Old Trafford ក៏ជាកន្លែងអនុស្សាវរីយ៍ជូរចត់ចំពោះ Buffon ដោយរូបគេបានបាត់បង់ Champions League ដោយបាល់ប៉េណាល់ទី នៅវគ្គផ្តាច់ព្រ័ត្រ ក្រោយថ្វីជើងមិត្តរួមលីហ្គ AC.Milan កាលពីឆ្នាំ២០០៣ ៕
ប្រភព៖ TrollKhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍