Di Maria ត្រូវបានអ្នកគាំទ្រ ManUtd ស្វាគមន៍ដោយដបស្រា និងដបទឹក ក្នុងការប្រកួតនៅ Old Trafford
អង់គ្លេស៖ Angel Di Maria ត្រូវបានក្រុមអ្នកគាំទ្រ ManUtd ស្វាគមន៍ទាំងដបស្រា និងដបទឹក ពេលវិលទៅកាន់ទឹកដី Old Trafford សម្រាប់ពានរង្វាន់ Champions League វគ្គ១៦ក្រុមចុងក្រោយ។
ការវិលទៅកាន់ Old Trafford លើកដំបូងក្នុងរយៈពេល ៤ឆ្នាំ ក្រោយការចាកចេញពីទីនោះកាលពីឆ្នាំ២០១៥ ទៅចូលរួមជាមួយ PSG លើកនេះ អ្នកគាំទ្រមិនបានស្វាគមន៍ខ្សែប្រយុទ្ធស្លាបសញ្ជាតិអាហ្សង់ទីន ដូចដែលពួកគេស្វាគមន៍ Ronaldo ឡើយ ។ ក្នុងនាមជាក្រុមគូប្រជែង អ្វីដែលកាន់តែធ្វើឲ្យអ្នកគាំទ្រក្ដៅចិត្តថែមទៀតនោះ គឺ គ្រាប់បាល់ជ័យជម្នះទាំង២របស់ PSG បង្កើតឱកាសដោយ Di Maria ទាំង ២លើក។
នៅពេលដែល Di Maria ទៅទាត់បាល់ជ្រុង ក្រុមអ្នកគាំទ្របានចោលដបស្រាបៀរទៅលើគាត់ តែមិនត្រូវនោះទេ ។ ឆ្លើយតបនឹងការប្រមាថរបស់អ្នកគាំទ្រ អតីតកីឡាករបិសាចក្រហមរូបនេះ បានរើសដបស្រា ហើយធ្វើពុតជាផឹកឲ្យអ្នកគាំទ្រមើល ។
ដបទឹកសុទ្ធមួយទៀត ដែលមានទឹកពេញ ក៏ត្រូវបានគប់សំដៅរកគាត់ មុនពេលកីឡាករវ័យ ៣០ឆ្នាំបញ្ជូនបាល់ឲ្យ Mbappe រកគ្រាប់បាល់ទី២ ឲ្យ PSG ៕
ប្រភព៖ TrollKhmer
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍