ក្រុមហ៊ុន Huawei បានចំណាយរហូតដល់ ២១ពាន់លានដុល្លារ ដើម្បីទិញបន្ទះឈីបនៅឆ្នាំ២០១៨
ប្រទេសចិន ៖ ក្រុមហ៊ុនយក្ស Huawei បានចំណាយរហូតដល់ ២១ពាន់លានដុល្លារ ដើម្បីទិញបន្ទះឈីបកាលពីឆ្នាំ ២០១៨ និងបានក្លាយជាអ្នកទិញបន្ទះឈីប (Chip) ធំបំផុត លំដាប់លេខបីនៅលើពិភពលោក ។
បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នេះ បានបង្ហាញពីតួលេខ ដែលទើបត្រូវបានបញ្ចេញ ធ្វើអោយ ក្រុមហ៊ុន Huaweiបានឈរនៅលេខរៀងទី ៣ ស្មើនឹង ៤.៤ភាគរយនៃទីផ្សារបន្ទះឈីបសកលលោក ។ ដោយសារតែឆ្នាំមុននេះ Huawei បានបង្កើនការទិញឈីប រហូតដល់ ៤៥.២ភាគរយលើសឆ្នាំ២០១៧ នោះទើបក្រុមហ៊ុនចិន ដ៏ធំលំដាប់ពិភពលោកនេះ អាចលោតរំលង Dell និង Lenovo ឡើងមកឈរលេខ ៣ តែម្តង ដោយស្ថិតក្រោមក្រុមហ៊ុន Samsung ដែលឈរលេខ ១ និង Apple ឈរនៅលេខ ២ ។
ក្រៅពី Huawei ក្រុមហ៊ុនចិនមួយចំនួនទៀតដូចជា Xiaomi, BBK Electronic និង Lenovo គឺស្ថិតនៅក្នុងកំពូលលេខរៀងទាំង ១០ ដែលបានទិញបន្ទះឈីបច្រើនបំផុតនៅលើសកលលោកកាលពីឆ្នាំ២០១៨ ហើយចំណែកទីផ្សារបន្ទះឈីបនៃក្រុមហ៊ុនទាំងនេះ បានលោតដល់ ៤០.២ភាគរយនៅឆ្នាំ២០១៨ ធៀបនឹង ៣៩.៤ភាគរយ កាលពីឆ្នាំ២០១៧។
គួរបញ្ជាក់ថា ក្រៅពីការចំណាយលើការទិញបន្ទះឈីបយ៉ាងច្រើននោះ នៅក្នុងឆ្នាំ២០១៨ Huawei បានលក់កើបលុយមកវិញនូវស្មាតហ្វូនរហូតដល់ ៣០លានគ្រឿងនៅប្រទេសចិនតែមួយប៉ុណ្ណោះ (កើនលើសឆ្នាំ២០១៧ ២៣.៣ភាគរយ) ដោយឈរនៅលេខរៀងទី ១ ស្មើនឹងចំណែកទីផ្សារ ២៩ភាគរយ ខណៈក្រុមហ៊ុន Oppo ឈរនៅលេខ ២ លក់បាន ២០.៣លានគ្រឿងជាមួយចំណែកទីផ្សារ ១៩.៦ភាគរយ និង Vivo លេខរៀងទី ៣ មានចំណែកទីផ្សារ ១៨.៨ភាគរយ ។ ដោយឡែក iPhone របស់ Apple បានធ្លាក់ចំណែកទីផ្សារមកនៅត្រឹម ១១.៥ប៉ុណ្ណោះនៅក្នុងប្រទេសចិន ៕

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍