Connect with us

ស្ងាត់​ៗ​ ​ស្រី​លាភ​ ​ប្រពន្ធក្រោយ​សំណព្វចិត្ត​ធ្វើ​ខួបកំណើត​ឲ្យ​ ​នាយ​ ​ក្រឹម​

ភ្នំពេញ​ ​៖​ ​ស្រី​លាភ​ ​ប្រពន្ធក្រោយ​របស់​ ​នាយ​ ​ក្រឹម​ ​បាន​ធ្វើអោយ​ភ្ញាក់ផ្អើល​តាមរយៈ​ ​នំ​ខួបកំណើត​បែប​សាមញ្ញ​ ​តែ​ពោរពេញ​ដោយ​បរិយាកាស​រីករាយ​ ​និង​សុភមង្គល​ជាមួយ​នាយ​ ​ក្រឹម​ ​ដោយ​មិន​មានការ​ចូលរួម​ពីសំណាក់​មិត្ត​រួម​អាជីព​កំប្លែង​ ​និង​តារា​សម្តែង​នោះ​ឡើយ​។​ ​

​ស្រី​លាភ​ ​បាន​សរសេរ​សារ​ជូនពរ​ប្តី​របស់​ខ្លួន​ថា​ ​៖​ ​«​សូមជូនពរ​លោក​ប្តី​ ​ឱ្យ​មាន​សុខភាព​ល្អ​ ​អាយុវែង​ ​មានសំណាង​ល្អ​ពេញ​មួយ​ជីវិត​ ​happy​ ​birthday​ ​។​ ​គាត់​ ​មិនដែល​អោយ​ធ្វើ​ខួបកំណើត​អី​នោះ​ទេ​ ​តែ​នេះ​ ​ជា​ការ​ផ្តល់​កំលាំង​ចិត្ត​ឱ្យ​ប្តី​»​ ​។​

​ទស្សនិកជន​ ​ឃើញ​នាយ​ ​ក្រឹម​ ​មាន​អារម្មណ៍​សប្បាយចិត្ត​យ៉ាង​ខ្លាំង​នៅពេល​ឃើញ​ ​ស្រី​លាភ​ ​ធ្វើ​ខួបកំណើត​អោយ​រូប​គាត់​ ​ព្រោះ​មិនដែល​មាន​អ្នកណា​ធ្វើ​ខួប​ឱ្យ​គាត់​នោះ​ទេពី​មុន​មក​ ​៕​


​អត្ថបទ​៖​ ​ឡុង​ ​រតនា​

Loading...

ពេញនិយម