Connect with us

សាធារណរដ្ឋ​ឆែក​ ​គាំទ្រ​ដល់​ការបង្កើត​វគ្គសិក្សា​ជំនាញ​ថ្មី​មួយ​ ​លើ​ការកែច្នៃ​ម្ហូបអាហារ​នៅ​កម្រិតមធ្យម​សិក្សា​ទុតិយភូមិ​

ភ្នំពេញ​ ​៖​ ​កាលពី​ឆ្នាំ​ ​២០១៨​ ​សាធារណរដ្ឋ​ឆែក​ ​បាន​ចាប់ផ្តើម​គម្រោង​អភិវឌ្ឍន៍​ថ្មី​មួយ​ ​ក្នុង​គោលបំណង​ដើម្បី​បង្កើត​មុខវិជ្ជា​ជំនាញ​លើ​ការកែច្នៃ​អាហារ​នៅ​កម្រិតមធ្យម​សិក្សា​ទុតិយភូមិ​ ​។​ ​គម្រោង​នេះ​ ​ត្រូវ​បាន​ផ្តួចផ្តើម​ដោយ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​។​
​និស្សិត​សិក្សា​មុខវិជ្ជា​ជំនាញ​ថ្មីនេះ​ ​នឹង​ត្រូវ​បាន​អនុវត្ត​ន៏​ជាក់ស្តែង​ដើម្បី​បង្កើន​ប្រាក់ចំណូល​គ្រួសារ​កសិករ​របស់​ពួកគេ​ ​ក៏ដូចជា​ដំណើរការ​អាជីវកម្ម​របស់​ពួកគេ​ផ្ទាល់​ ​ឬ​ ​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ជំនាញ​នៅ​សាកល​វិទ្យាល័យ​នានា​ ​។​
​គម្រោង​នេះ​ ​ត្រូវ​បាន​ផ្តល់​មូលនិធិ​ដោយ​ភ្នាក់ងារ​អភិវឌ្ឍន៍​ឆែក​ ​នៅក្នុង​កម្មវិធី​អភិវឌ្ឍន៍​ទ្វេភាគី​ផ្លូវការ​ជាមួយ​កម្ពុជា​ ​។​ ​សម្រាប់​ភាគី​ឆែក​ ​គម្រោង​នេះ​ ​ត្រូវ​បាន​អនុវត្ត​ដោយ​អង្គ​ការ​ភីន​ ​ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​និង​ ​សាកល​វិទ្យាល័យ​ជិ​វិត​និង​វិទ្យាសាស្រ្ត​នៅ​ទីក្រុង​ប្រាក​ ​ប្រទេស​ឆែក​ ​ដែល​ទទួលខុសត្រូវ​ក្នុង​កិច្ចការ​សម្របសម្រួល​និង​គុណភាព​នៃ​ផ្នែក​បច្ចេកទេស​របស់​គម្រោង​។​

ឯកអគ្គរដ្ឋទូតឆែក នៅកម្ពុជា

​លោក​ ​Marek​ ​Libřický​ ​ឯកអគ្គ​រដ្ឋទូត​សាធារណរដ្ឋ​ឆែក​ ​ប្រចាំ​កម្ពុជា​ ​មានប្រសាសន៍​ថា​ ​ការអភិវឌ្ឍន៍​សមត្ថភាព​ក្នុង​ឧស្សាហកម្ម​កែច្នៃ​ ​គឺជា​តម្រូវការ​មួយ​ក្នុងចំណោម​តម្រូវការ​ចាំបាច់​បំផុត​នៃ​ ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។​ ​គម្រោង​នេះ​ ​មិន​ត្រឹមតែ​អាច​ជួយ​ឲ្យ​យុវជន​ស្វែងរក​បានការ​ងារ​ល្អ​ប្រសើរ​,​ ​ប្រកប​អាជីវកម្ម​ផ្ទាល់ខ្លួន​ ​ឬ​ ​ការ​ទទួល​បាន​នូវ​ជំនាញ​គ្រប់គ្រាន់​សម្រាប់​អាជីព​របស់​ពួកគេ​នា​ពេល​អនាគត​នោះ​ទេ​ ​ប៉ុន្តែ​តាមរយៈ​សមត្ថភាព​ ​និង​ការ​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ជំនាញ​នៃ​គម្រោង​នេះ​ ​អាច​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​វិ​ស័យ​កសិ​-​ឧស្សាហកម្ម​ ​និង​កែច្នៃ​ម្ហូបអាហារ​នៅក្នុង​ប្រទេស​កម្ពុជា​។​ ​តាមរបៀប​នៃ​ការអនុវត្ត​ន៏​គម្រោង​នេះ​ ​សាធារណរដ្ឋ​ឆែក​អាច​ផ្តល់​នូវ​ចំណេះធ្វើ​ខាង​ផ្នែក​បច្ចេកទេស​ ​និង​ប្រពៃណី​នៃ​ការអប់រំ​ដែល​មានគុណ​ភាព​ខ្ពស់​ក្នុង​វិស័យ​កសិកម្ម​និង​ការកែច្នៃ​ម្ហូបអាហារ​ ​។​ ​


​គម្រោង​ទាំងមូល​ ​ចាប់​អនុវត្ត​នៅ​ឯ​វិទ្យាល័យ​ចំណេះ​ទូទៅ​ ​និង​បច្ចេកទេស​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​នរោត្តម​សីហ​មុនី​ ​ខេត្ត​កំពង់ឆ្នាំង​ ​ដែល​សាធារណរដ្ឋ​ឆែក​ ​បាន​សហការ​ជាមួយ​ជាយូរមកហើយ​ ​។​ ​
​គម្រោង​នេះ​ ​នឹង​ត្រូវ​អនុវត្ត​ក្នុងរយៈពេល​បី​ឆ្នាំ​ ​ហើយ​កម្មវិធី​សិក្សា​ជំនាញ​កែច្នៃ​ម្ហូបអាហារ​ ​នឹង​ត្រូវ​ពិនិត្យ​ឡើងវិញ​ដោយ​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួងអប់រំយុវជន​និងកីឡា​ ​។​ ​អគារ​បន្ទប់​ពិសោធន៍​សម្រាប់​វគ្គ​ជំនាញ​កែច្នៃ​ម្ហូបអាហារ​ ​នឹង​ត្រូវ​កែ​លម្អ​ឡើងវិញ​ ​ហើយ​សម្ភារ​ល្អ​ៗ​ ​នឹង​ត្រូវ​បាន​ផ្គត់ផ្គង់​ ​និង​ដំឡើង​ ​។​ ​
​កិច្ច​សហប្រតិបត្តិ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គ្រូបង្រៀន​ ​និង​សិស្សានុសិស្ស​ដើម្បី​អនុវត្ត​កម្មវិធី​វគ្គ​ជំនាញ​សិក្សា​ថ្មីនេះ​ ​នឹង​ក្លាយជា​ផ្នែក​សំខាន់​មួយ​នៃ​គម្រោង​ ​។​ ​លើស​ពីនេះ​ទៅទៀត​ ​ភាពជា​ដៃគូ​សាធារណៈ​ ​និង​ឯកជន​ ​រវាង​សាលា​ ​និង​ស្ថាប័ន​អាជីវកម្ម​កែច្នៃ​កសិផល​ក្នុង​ស្រុក​ ​នឹង​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ធានា​ឱ្យ​មាន​ទំនាក់ទំនង​ល្អ​ ​និង​ប្រសើរ​សម្រាប់​សិស្ស​ចុះ​កម្មសិក្សា​។​


​បន្ទាប់ពី​ការសាកល្បង​គម្រោង​នេះ​នៅ​វិទ្យាល័យ​ចំណេះ​ទូទៅ​និង​បច្ចេកទេស​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​នរោត្តម​សីហ​មុនី​ ​ក្រសួងអប់រំយុវជន​ ​និងកីឡា​ ​គ្រោង​នឹង​ចម្លង​គម្រោង​នេះ​ជា​គម្រោង​គំរូ​សម្រាប់​សាលា​បច្ចេកទេស​ទូទៅ​ ​នៅ​តាម​បណ្តា​ខេត្ត​ក្រុង​នៃ​ប្រទេស​កម្ពុជា​។​
​ក្រៅពី​គម្រោង​នេះ​ ​សាធារណរដ្ឋ​ឆែក​បាន​សហការ​គ្នា​ជាយូរមកហើយ​ជាមួយ​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ ​តាមរយៈ​កម្មវិធី​ពិសេស​នៃ​ការ​បញ្ជូន​គ្រូបង្រៀន​មក​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​នៅ​កម្ពុជា​ ​ក្នុង​ការ​ជួយ​កែ​លំ​អរគុណ​ភាព​អប់រំ​ ​និង​ស្រាវជ្រាវ​ក្នុង​វិស័យ​កសិកម្ម​ ​និង​រុក្ខាប្រមាញ់​៕​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម