Connect with us

កម្ពុជា​ ​និង​ ​វៀតណាម​ ​បានសម្រេច​មិន​យកពន្ធ​លើ​ទំនិញ​នាំចេញ​ ​នាំចូល​ជាច្រើន​មុខរ​វាង​ប្រទេស​ទាំងពីរ​

នៅក្នុង​ជំនួប​ពិភាក្សា​រវាង​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​ជាមួយ​ប្រតិភូ​ក្រសួង​ឧស្សាហកម្ម​ ​និង​ពាណិជ្ជកម្ម​វៀតណាម​ ​លោក​ ​ដូ​ ​វឹក​ហឹង​ ​(​Do​ ​Quoc​ ​Hung​)​ថ្ងៃទី១៣​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ ​ភាគី​ទាំងពីរ​សម្រេច​នូវ​កិច្ច​ព្រមព្រៀង​មួយ​ ​ដើម្បី​អនុគ្រោះ​ដល់​ការនាំចេញ​ ​និង​នាំចូល​រវាង​ប្រទេស​ទាំងពីរ​។​ ​


​បើ​តាម​ហ្វេ​សប៊ុ​ក​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​បញ្ជាក់​ថា​ ​ភាគី​វៀតណាម​ឯកភាព​ផ្តល់​ភាព​អនុគ្រោះ​ពន្ធ​អត្រា​ ​០​%​ ​(​សូន្យ​ភាគរយ​)​ ​សម្រាប់​ទំនិញ​កម្ពុជា​ចំនួន​ ​៣២បន្ទាត់​ពន្ធគយ​ ​រួម​ជាមួយ​កូតា​នាំចូល​អង្ករ​ចំនួន​ ​៣០ម៉ឺន​តោន​ ​និង​សន្លឹក​ថ្នាំជក់​ ​៣,០០០តោន​ ​នៅក្នុង​ឆ្នាំ​ ​២០១៩​ ​និង​ឆ្នាំ២០២០​។​ ​ចំណែក​ ​ភាគី​កម្ពុជា​វិញ​បាន​ផ្តល់​ភាព​អនុគ្រោះ​ពន្ធ​អត្រា​ ​០​%​ ​(​សូន្យ​ភាគរយ​)​ ​ដូចគ្នា​ ​ដល់​ទំនិញ​វៀតណាម​ចំនួន​ ​២៦បន្ទាត់​ពន្ធគយ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចប្រឹងប្រែង​ចរចា​ ​របស់​គណៈប្រតិភូ​មន្ត្រី​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំងពីរ​នា​ពេល​កន្លងមក​ ​ជាពិសេស​ការសម្រេច​បាន​នូវ​ឯកសារ​ ​ស្តី​ពី​កិច្ច​សម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​នៅ​តាម​បន្ទាត់​ព្រំដែន​ ​សម្រាប់​ធ្វើការ​ចុះហត្ថលេខា​ ​នៅក្នុង​ពេល​ឆាប់​ៗ​ខាងមុខ​។​

​សូម​បញ្ជាក់​ថា​ ​កាលពី​ឆ្នាំ២០១៧​ ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​វៀតណាម​ ​សម្រេច​បាន​គិតជា​ទឹកប្រាក់​ ​៣,៨ប៊ី​លាន​ដុល្លារ​ ​គឺ​បាន​កើនឡើង​ ​២៩​%​ ​ធៀប​នឹង​ឆ្នាំ២០១៦​។​ ​ទន្ទឹមគ្នា​នេះ​ ​តាមរយៈ​គម្រោង​វិនិយោគ​ចំនួន​ ​២០៦គម្រោង​ ​ដែល​មានតម្លៃ​ជា​ទឹកប្រាក់​ប្រមាណ​ ​៣,២ប៊ី​លាន​ដុល្លារ​ ​បាន​ធ្វើ​ឱ្យ​វៀតណាម​ ​ក្លាយជា​ដៃគូ​វិនិយោគ​ធំ​ទី៥​ ​របស់​កម្ពុជា​ ​ខណៈ​ក្រុមហ៊ុន​របស់​កម្ពុជា​ ​បាន​វិនិយោគ​ត្រឹមតែ​ ​១៨គម្រោង​ ​នៅក្នុង​ប្រទេស​វៀតណាម​ ​ដែល​តម្លៃ​ជា​ទឹកប្រាក់​ ​៥៨,១លាន​ដុល្លារ​ប៉ុណ្ណោះ​៕​

​ ​​អត្ថបទ​៖​ ​ជា​ ​ប៊ុ​ន​ធឿន​

    Loading...

    ពេញនិយម