Connect with us

ក្រុមជម្រើសជាតិ​ ​U22​ ​ចែករំលែក​បទពិសោធន៍​បាល់ទាត់​ដល់​យុវជន​ ​នៅ​អង្គការ​ ​PSE​ ​ក្នុង​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​

ភ្នំពេញ​៖​ ​នៅ​ថ្ងៃទី១៤​ ​ខែកុម្ភៈ​នេះ​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ ​អាយុ​ក្រោម២២ឆ្នាំ​ ​(​U22​)​ ​ដឹកនាំ​ដោយ​គ្រូ​ជំនួយ​ ​លោក​ ​កង​ ​យ៉ា​ណិ​ត​ ​បាន​ធ្វើដំណើរ​ទៅកាន់​អង្គការ​ដើម្បី​ស្នាមញញឹម​នៃ​កុមារ​ ​(​PSE​)​ ​ដើម្បី​ចែករំលែក​នូវ​បទពិសោធន៍​ដល់​ប្អូន​ៗ​ដែល​ស្នេហា​វិស័យ​បាល់ទាត់​ ​។​ ​

បើ​តាម​កីឡាករ​វ័យក្មេង​ ​ស៊ិន​ ​កក្កដា​ ​បាន​ប្រាប់​ ​MYTV​ ​Plus​ ​ថា​ ​«​ពួកគាត់​ ​មាន​អារម្មណ៍​សប្បាយរីករាយ​ណាស់​ ​ដែល​បាន​មក​ផ្តល់​ពិសោធន៍​បច្ចេក​ទេស​ថ្មី​ៗ​ក្នុង​លេង​បាល់​ ​និង​ ​បច្ចេកទេស​ក្នុង​ ​កម្តៅ​សាច់ដុំ​នៃ​រាងកាយ​ ​កុំឱ្យ​មានការ​ឈឺចាប់​»​ ​។​ ​កក្កដា​ ​បាន​បន្ត​ថា​ ​«​សំរាប់​ថ្ងៃនេះ​ ​ក៏​ជា​ថ្ងៃ​ពិសេស​សំរាប់​យុវជន​ ​ជា​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រឡាញ់​ផង​ដែរ​ ​តែ​មិនមែន​ជា​ថ្ងៃ​ត្រូវ​លះបង់​ខ្លួនប្រាណ​នោះ​ទេ​ ​។​ ​យើង​គ្រប់​ៗ​គ្នា​ ​គួរតែ​ធ្វើបុណ្យ​នៃ​ក្តី​ស្រឡាញ់​នេះ​ ​ចំពោះ​ឪពុក​ម្តាយ​វិញ​»​។​ ​
​ក្រោម​ការ​ជួបជុំ​ជាមួយនឹង​ក្រុមជម្រើសជាតិ​ ​អាយុ​ក្រោម​ ​២២ឆ្នាំ​ ​គេ​សង្កេតឃើញ​ថា​ ​យុវជន​ ​នៅ​អង្គការ​ ​PSE​ ​មាន​ទឹកមុខ​ញញឹម​រីករាយ​សប្បាយចិត្ត​នៅពេល​បាន​ជួប​កីឡាករ​ជា​អាយ​ដល​របស់​ពួកគាត់​ ​។​ ​


​គួរ​រម្លឹក​ថា​ ​ក្រុមជម្រើសជាតិ​ ​U22​ ​របស់​កម្ពុជា​នេះ​ ​នឹង​ត្រូវ​ធ្វើការ​ប្រកួត​នៅ​ថ្ងៃទី១៨​ ​ខែកុម្ភៈ​ ​ជាមួយ​ក្រុមជម្រើសជាតិ​ម៉ាឡេស៊ី​ ​ក្នុង​ព្រឹត្តិ​ការណ៍​បាល់ទាត់​ពានរង្វាន់​ ​AFF​ ​U22​ ​Championship​ ​2019​ ​ដែល​កម្ពុជា​ទទួល​បាន​ធ្វើជា​ម្ចាស់ផ្ទះ​ ​ហើយ​ស្ថានីយ​ទូរទស្សន៍​ ​MyTV​ ​និង​ ​CTN​ ​ទទួល​បាន​សិទ្ធ​ផ្សាយ​ផ្ទាល់​ពី​ព្រឹត្តិ​ការណ៍​មួយ​នេះ​ ​៕​ ​

​អត្ថបទ​៖​ ​ឡុង​ ​រតនា​

Loading...

ពេញនិយម