Connect with us

ក្រុម​តន្រ្តី​ ​Harpeth​ ​Rising​ ​របស់​អាមេរិក​ ​នឹង​មក​សម្តែង​នៅ​កម្ពុជា​ ​ដើម្បី​លើកកម្ពស់​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​ (មានវីដេអូ)

ភ្នំពេញ​ ​៖​ ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ​បាន​អោយ​ដឹង​ថា​ ​ស្ថានទូត​អាមេរិក​ ​បាន​ធ្វើការ​ឧបត្ថម្ភ​ដំណើរ​សម្តែង​របស់​ក្រុម​តន្រ្តី​អាមេរិក​ ​ឈ្មោះ​ ​Harpeth​ ​Rising​ ​នៅ​កម្ពុជា​ ​។​ ​ដំណើរ​ប្រគំ​ ​តន្រ្តី​នេះ​ ​ចាប់ផ្តើម​ពី​ថ្ងៃទី​ ​២១​ ​ដល់​ថ្ងៃទី​ ​២៧​ ​ខែកុម្ភៈ​ ​ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ​មិនមែន​ ​ ​រដ្ឋាភិបាល​មួយ​ ​ដែល​មានឈ្មោះ​ថា​ ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ ​(​CLA​)​ ​។​


​ស្ថានទូត​សហរដ្ឋអាមេរិក​ ​បាន​បញ្ជាក់​ថា​ ​នេះ​ជា​កម្មវិធី​តន្រ្តី​អាមេរិក​នៅ​បរទេស​ ​(​AMA​)​ ​ដែល​ ​ទទួល​បានការ​ឧបត្ថម្ភ​ពី​ការិយាល័យ​កិច្ចការ​វប្បធម៌​ ​និង​អប់រំ​ ​នៃ​ក្រសួង​ការបរទេស​ ​សហរដ្ឋអាមេរិក​ ​ហើយ​ចាត់ចែង​ដោយ​សមាគម​សម្លេង​អាមេរិក​។​
​សមាជិក​បី​រូប​ជា​ស្រ្តី​វ័យក្មេង​នៃ​ក្រុម​តន្រ្តី​ ​Harpeth​ ​Rising​ ​រួមមាន​ឈ្មោះ​ ​Jordana​ ​Greenberg​,​ ​Maria​ ​Di​ ​Meglio​ ​និង​ ​Michelle​ ​Younger​ ​នឹង​ធ្វើ​សិក្ខាសាលា​ជាមួយ​សាលា​មធ្យមសិក្សា​វិចិត្រ​សិល្បៈ​,​ ​មូលនិធិ​ ​Harpswell​ ​Foundation​,​ ​អង្គការ​ ​Epic​ ​Arts​ ​និង​មូលនិធិ​គ្រួសារ​ថ្មី​ ​។​
​ក្រុម​តន្រ្តី​ ​Harpeth​ ​Rising​ ​នឹង​ធ្វើការ​សម្តែង​នៅ​តាម​រាជធានី​ ​ខេត្ត​ចំនួន​ ​៣​ ​គឺ​ ​រាជធានី​ភ្នំពេញ​ ​ខេត្តសៀមរាប​ ​និង​ខេត្តកំពត​ ​។​ ​ដំណើរ​សម្តែង​របស់​គេ​ ​នឹង​ជួយ​បង្កើន​ចំណងទាក់ទង​រឹងមាំ​ថែមទៀត​ផ្នែក​វប្បធម៌​រវាង​សហរដ្ឋអាមេរិក​ ​និង​ប្រទេស​កម្ពុជា​ ​ព្រមទាំង​ជួយ​ផ្តល់​លទ្ធភាព​ដល់​ស្រ្តី​ ​និង​លើកកម្ពស់​សិទ្ធិ​ស្រ្តី​ ​ស្រប​ពេល​នៃ​ការ​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ​ ​នៅពេល​ខាងមុខនេះ​។​


​ស្ថានទូត​សហរដ្ឋអាមេរិក​ ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ ​ការ​ប្រគំ​តន្រ្តី​នេះ​ ​គឺជា​មធ្យោបាយ​ដ៏​ប្រសើរ​ ​សម្រាប់​ជួយ​ស្រ្តី​ ​ក្នុង​ពេល​ដែល​ពួកគេ​បន្ត​ការ​តស៊ូ​ ​ដើម្បី​សមភាព​យេនឌ័រ​ ​នៅ​កម្ពុជា​។​ ​តន្រ្តី​មានអំណាច​បង្រួបបង្រួម​មនុស្ស​ ​ហើយ​វា​ជា​យាន​មួយ​សម្រាប់​ឲ្យ​ស្រ្តី​បង្ហាញ​ពី​ខ្លួនឯង​ ​ហើយ​បង្ហាញ​អត្តសញ្ញាណ​របស់​គេ​ផង​ដែរ​ ​។​ ​
​សមាជិក​ម្នា​ក់ៗ​នៃ​ក្រុម​តន្រ្តី​ ​Harpeth​ ​Rising​ ​មាន​រឿង​ល្អ​ៗ​ ​ដែល​ពួកគេ​នឹង​ប្រាប់​ ​នៅក្នុង​អំឡុង​ពេល​នៃ​ការ​ធ្វើ​សិក្ខាសាលា​ ​និង​ក្នុង​ពេល​សម្តែង​រួម​ជាមួយ​សិល្បករ​កម្ពុជា​ ​។​ ​ស្ថានទូត​ ​សូម​អញ្ជើញលោក​អ្នក​ ​ស្តាប់​រឿង​របស់​ពួកគេ​ ​ដើម្បី​យក​មក​ឆ្លុះបញ្ចាំង​ពី​ភាពជា​អ្នកដឹកនាំ​ ​និង​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្រ្តី​ ​នៅ​ប្រទេស​កម្ពុជា​៕​

សូមទស្សនាវីដេអូ៖

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម