អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កោះហៅមន្រ្តីច្រកព្រំដែនប៉ោយប៉ែត មកសាកសួររឿងទារប្រាក់ក្រៅផ្លូវការ
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានធ្វើការកោះហៅមន្រ្តីទទួលខុសត្រូវច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មកធ្វើសាកសួរ និងកំពុងចាត់វិធានការស្រាវជ្រាវចំពោះករណីទាមទារប្រាក់ក្រៅផ្លូវការ ។
តាមរយៈបណ្តាញទំនាក់ទំនងផ្លូវការ នៅថ្ងៃទី១៤ កុម្ភៈនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានសរសេរឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានបណ្ដាញសារព័ត៌មាន និង បណ្ដាញទំនាក់ទំនងសង្គម បានលើកឡើង អំពីបញ្ហាមិនប្រក្រតីរបស់មន្រ្តីនគរបាលនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយមានការអះអាងថា មន្រ្តីមួយចំនួន បានទាមទារប្រាក់ក្រៅផ្លូវការ ជាថ្នូរនឹងការបំពេញឯកសារលើលិខិតឆ្លងដែនចេញ-ចូលប្រទេសថៃ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដែលកំពុងដឹកនាំដោយនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានអះអាងថា ក្រោយពីបានទទួលព័ត៌មានទាំងនេះ អគ្គនាយកដ្ឋាន បានធ្វើការកោះហៅមន្រ្តីទទួលខុសត្រូវច្រកទ្វារព្រំដែន មកសាកសួរ និង កំពុងចាត់វិធានការស្រាវជ្រាវចំពោះករណីនេះ យ៉ាងយកចិត្តទុកដាក់បំផុត ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សន្យាថា នឹងជម្រាបជូនសាធារណជនឲ្យបានច្បាស់លាស់ ពាក់ព័ន្ធករណីនេះ ក្នុងពេលឆាប់ៗខាងមុខនេះ ។
គួររំលឹកថា នៅពេលថ្មីៗនេះ បណ្តាញផ្សព្វផ្សាយមួយចំនួន បានរាយការណ៍ថា លោកវរសេនីយ៍ទោ ឃឹម ចិត្រា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ថ្មី ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានរងការចោទប្រកាន់ពីបទជម្រិតទារប្រាក់ពលករ និងប្រព្រឹត្តអំពើពុករលួយ ៕
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ
លោក ខឹម ចិត្រា មេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍