Connect with us

កីឡាករ​ ​Neymar​ ​អះអាង​ថា​ ​PSG​ ​នឹង​ក្លាយជា​ម្ចាស់​ជើងឯក​ ​Champions​ ​League​

បារាំង​៖​ ​Neymar​ ​ជឿជាក់​ថា​ ​Paris​ ​Saint​-​Germain​ ​នឹងអាច​ឈ្នះ​ពានរង្វាន់​ ​Champions​ ​League​ ​ឆ្នាំនេះ​ ​ដោយសារតែ​មាន​ក្រុម​ដ៏​អស្ចារ្យ​ ​និង​គ្រូបង្វឹក​ល្អ​ ​គឺ​លោក​ ​Thomas​ ​Tuchel​។​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​
​តារា​ឆ្នើម​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​ ​បាន​ខកខាន​ការប្រកួត​ជើង​ទី១​ ​នៃ​វគ្គ១៦​ ​ក្រុម​ចុងក្រោយ​ជាមួយ​ក្រុម​ ​Manchester​ ​United​ ​កាលពី​ថ្ងៃអង្គារ​ ​ខណៈ​ដែល​រូបគេ​ ​កំពុង​សម្រាក​ព្យាបាល​របួស​កាលពី​ខែមុន​ ​។​ ​
​PSG​ ​ធ្វើ​បាន​ល្អ​ ​ទទួល​បាន​ជ័យជម្នះ​ ​២​-​០​ ​លើទឹក​ដី​ ​Old​ ​Trafford​ ​ដែល​ធ្វើឲ្យ​ពួកគេ​មានលទ្ធភាព​ ​៦០​%​ ​ដែល​ឈាន​ទៅ​វគ្គ​ ​១​/​៤​ ​បើ​ទោះបីជា​អវត្តមាន​របស់​កីឡាករ​ ​Neymar​ ​និង​ខ្សែប្រយុទ្ធ​ ​Cavani​ ​ក៏ដោយ​។​ ​
​កីឡាករ​វ័យ​ ​២៧ឆ្នាំ​ ​Neymar​ ​ក៏​រំពឹង​ផង​ដែរ​ថា​ ​នឹងជា​សះស្បើយ​ ​១០០​%​ ​ដើម្បី​បង្ហាញខ្លួន​ក្នុង​ការ​លេង​ក្នុង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី១​ ​ខែមិថុនា​ ​នា​ ​Wanda​ ​Metropolitano​ ​ក្នុង​ទីក្រុង​ម៉ា​ឌ្រី​ត​ ​ប្រទេស​អេស្ប៉ាញ​ ​។​ ​
​លោក​ ​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ក្នុង​កម្មវិធី​ជាមួយ​ ​Red​ ​Bull​ ​ថា​៖​ ​”​PSG​ ​នឹង​ក្លាយជា​ម្ចាស់​ជើងឯក​ ​Champions​ ​League​ ​។​ ​PSG​ ​មិន​ត្រឹមតែ​មាន​ខ្ញុំ​ប៉ុណ្ណោះទេ​ ​ក្លិប​ក៏​មាន​ក្រុមកីឡា​ករ​ដ៏​អស្ចារ្យ​ជាច្រើន​ទៀត​ ​រួម​ជាមួយនឹង​គ្រូបង្វឹក​ដ៏​ល្អ​ម្នាក់​។​ ​ក្រៅពី​នេះ​ ​អ្នកគាំទ្រ​ ​PSG​ ​គឺ​ដូចជា​កីឡាករ​ទី១២​ ​នៅពេល​យើង​លេង​នៅ​ទីក្រុង​ប៉ារីស​ ​ហើយ​ខ្ញុំ​មិន​មានការ​សង្ស័យ​អ្វី​ឡើយ​ថា​ ​យើង​នឹង​ក្លាយជា​ម្ចាស់​ជើងឯក​ឆ្នាំនេះ​”​ ​៕​

ប្រភព៖ TrollKhmer

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម