កីឡាករ Frenkie De Jong របស់ក្លិប Ajax ថា Real Madrid ទទួលជ័យជម្នះដោយសារប្រព័ន្ធ VAR
ហូល្លង់៖ កីឡាករ Frenkie De Jong របស់ក្លិប Ajax លើកឡើងថា ក្លិបធំមួយ ទំនងជាទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធវីដេអូ VAR ក្រោយពីការខកចិត្ត ដែលអាជ្ញាកណ្ដាលមិនអនុញ្ញាតបាល់ចូល ទៅឲ្យក្រុមខ្លួន ។
កីឡាករ Tagliafico របស់ក្រុមម្ចាស់ផ្ទះ បានតែតបាល់បញ្ចូលទីនៅតង់ទី១ តែបន្ទាប់ពីការពិនិត្យ VAR ឡើងវិញ លោកអាជ្ញាកណ្តាល Damir Skomina បានពិន័យកីឡាករ Dusan Tadic ពីរំខានអ្នកចាំទី Courtois របស់ក្រុម Real ស្របពេលដែលរូបគេកំពុង Offside ផងដែរ ។
ខ្សែបម្រើ De Jong ដែលនឹងចូលរួមជាមួយក្រុមម្ចាស់ជើងឯក La Liga នៅខែកក្កដា បានប្រាប់កាសែត NOS ថា៖ «ពួកយើងលេងបានល្អជាក្រុម។ វាជាការអាម៉ាស់មួយ ដែលគ្រាប់បាល់របស់យើងមិនត្រូវបានអនុញ្ញាតឱ្យចូល ហើយ VAR ទំនងជាការពេញចិត្ត និងផ្ដល់អត្ថប្រយោជន៍ដល់ក្លិបមួយនោះ។ យើងបានលេងបន្តយ៉ាងល្អ ហើយយើងនៅតែមានឱកាសនៅពេលក្រោយ។ បរាជ័យពេលនេះ នឹងធ្វើឱ្យយើងទទួលបានលទ្ធផលល្អប្រសើរជាងមុន»៕
ប្រភព៖ TrollKhmer

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍