អុញនោះ! ManUtd និង PSG បានរងការចោទប្រកាន់ ដោយសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA
បរទេស៖ ក្លិប Manchester United និង Paris St-Germain ត្រូវបានចោទប្រកាន់ដោយសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA បន្ទាប់ពីមានបញ្ហាកាលពីប្រកួតជើងទីមួយ វគ្គ១៦ក្រុមចុងក្រោយ Champions League នៅកីឡដ្ឋាន Old Trafford ។
ក្រុមខ្លាំងនៅលីហ្គកបារាំង PSG បានយកឈ្នះលើម្ចាស់ផ្ទះ ManUtd ២-០ ក្នុងជំនួបជើងទី១ ដោយរកគ្រាប់បាល់ ដោយកីឡាករ Presnel Kimpembe និង Kylian Mbappe តែក្រោយចប់ការប្រកួត UEFA បានរកឃើញកំហុសមួយចំនួនរបស់ក្រុមទាំងពីរ ។
មុនការប្រកួតចាប់ផ្ដើម អ្នកគាំទ្រខាងក្រុមបារាំងមួយចំនួន បានដុតភ្លើងនៅតំបន់របស់អ្នកគាំទ្ររបស់ភ្ញៀវអង្គុយ នៅ Old Trafford ហើយកៅអី ៨០០កន្លែង នៅតំបន់ភ្ញៀវអង្គុយ ត្រូវបានខូចខាតខ្លះៗ ។ ដោយឡែក អតីតកីឡាកររបស់ Manchester United កីឡាករ Angel di Maria ត្រូវបានក្រុមម្ចាស់ផ្ទះគប់ដបមកលើ នៅក្នុងតង់ទី២ ។
ក្រុមបិសាចក្រហម ត្រូវបានចោទប្រកាន់ចំពោះទង្វើរបស់អ្នកគាំទ្រគប់របស់របរទៅក្នុងទីលាន និង បិទផ្លូវជណ្ដើរ ។ ចំណែក PSG ត្រូវបានចោទដោយសារអ្នកគាំទ្រដុតភ្លើង គប់របស់ទៅក្នុងទីលាន បំផ្លាញកន្លែងអង្គុយ និង រំខានក្នុងការប្រកួត ៕
ប្រភព៖ TrollKhmer

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍