រឿងឃាតកម្មចាស់មិនទាន់បានបំបែកផង ឥឡូវមានករណីសម្លាប់ថ្មីមួយទៀតបានមកដល់...
ទស្សនិកជនរបស់ស្ថានីយទូរទស្សន៍ CTN និង MyTV ប្រាកដជាធ្លាប់បានទស្សនាខ្សែភាពយន្តភាគខ្មែរបែបស៊ើបអង្កេតរឿង ”ឧក្រិដ្ឋជន” ហើយមែនទេ? ទស្សនិកជនក៏ពិតជាបានដឹងថាក្រុមភ្នាក់ងារស៊ើបអង្កេតពិសេស C.I.T បានប្រឹងប្រែងអស់ពីលទ្ធភាពទាំងកំលាំងកាយចិត្ត ដើម្បីបំបែកសំណុំរឿងនីមួយៗដែលបានកើតឡើងកន្លងមក។ លើសពីនេះអ្វីដែលធ្វើឱ្យពួកគាត់ ពិបាកដោះស្រាយនោះគឺសំណុំរឿងចាស់មិនទាន់បានបំបែកផង ថែមទាំងសប្តាហ៍នេះកើតមានរឿងឃាតកម្មថ្មីមួយទៀត។ ចង់ដឹងថាសប្តាហ៍នេះ ក្រុមភ្នាក់ងារស៊ើបអង្កេតពិសេស C.I.T អាចបំបែកសំណុំរឿងចាស់បានឬនៅ។ ហើយតើសំណុំរឿងថ្មីមួយនេះទៀតបានតើកើតឡើងដោយរបៀបណា? សូមទស្សនិកជន រង់ចាំតាមដានទស្សនារឿង ”ឧក្រិដ្ឋជន” នៅថ្ងៃសៅរ៍ ម៉ោង ៧យប់ នៅលើកញ្ចក់ទូរទស្សន៍ CTN និងថ្ងៃអាទិត្យ ម៉ោង ២រសៀល នៅលើកញ្ចក់ទូរទស្សន៍ MyTV ហើយក៏មានការផ្សាយបន្តផ្ទាល់នៅលើ Facebook page ”Usual Suspects” ផងដែរ !!
កុំភ្លេចណាតាមដានទស្សនាហើយចូលរួមទស្សន៍ទាយថាតើនរណាជាឃាតករទាំងអស់គ្នា ដើម្បីអាចមានសំណាងឈ្នះរង្វាន់ទូរស័ព្ទ Vivo V11i ដ៏ថ្មីស្រឡាងមួយគ្រឿង !
តោះ! មកទស្សនាឈុតពិសេសខ្លះៗនៃរឿង ”ឧក្រិដ្ឋជន” សម្រាប់សប្តាហ៍នេះទាំងអស់គ្នា។
អត្ថបទ៖ លីន រតនា

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍