លោកតាព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃ ផ្លុង មឿក បានទទួលមរណះភាពហើយកាលពីម្សិលមិញ នៅមន្ទីពេទ្យ «ព្រះកេតុមាលា»
ភ្នំពេញ៖ កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ MyTV Plus បានទទួលដំណឹងថា«លោកតា ផ្លុង មឿក ព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃ ដែលមានឈ្មោះល្បីល្បាញមួយរូបនៅប្រទេសកម្ពុជា បានទទួលមរណៈភាពហើយ ដោយជរាពាធ។ យោងតាមសម្តីកូនស្រីលោកតា ផ្លុង មឿក បានប្រាប់ថា ឪពុករបស់គាត់នោះបានទទួលមរណភាពក្នុងអំឡុងពេលយប់ម៉ោងប្រហែលជា១០យប់ នៅក្នុងមន្ទីរពេទ្យព្រះកេតុមាលា ហើយពេលនេះក្រុមគ្រួសារកំពុងរៀបចំចាត់ចែងសពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
សពរបស់លោកតាមឿកត្រូវបានតម្កល់នៅវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជាការពិតណាស់ទស្សនិកជនពិតជាមានការសោកស្តាយយ៉ាងខ្លាំងដែលបានបាត់បង់វីរៈកវីអាយ៉ៃឆ្លើយឆ្លង និងសម្តែងនេះ។ លោកតាមឿកត្រូវបានគេស្គាល់ច្បាស់តាមរយៈវីដេអូអប់រំ
ទាក់ទងនឹង «ប្រយ័ត្នគ្រាប់មីន» ដែលតាមឿកសម្តែងជាគ្រូពូកែកាប់មិនមុតដុតមិនឆេះ។ MyTV Plus ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះដល់ក្រុមគ្រួសារលោកតា ផ្លុង មឿក។
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍