Connect with us

កញ្ញា​ ​សុខ​ ​ពិសី​ ​ដែល​ធ្លាប់​បាត់បង់​ម្តាយ​ជាទី​ស្រលាញ់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​បាន​បរិច្ចាគ​ថវិកា​ដល់​ចាស់ជរា​ចំនួន១៥០នាក់​

ភ្នំពេញ​៖​កាលពី​ម្សិលមិញ​នេះ​តារាចម្រៀង​ស្រី​ដែល​កំព្រាម្តាយ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​កន្លងមក​ ​កញ្ញា​ ​សុខ​ ​ពិសី​ ​បាន​ធ្វើការ​ ​Live​ ​វីដេអូ​នូវ​សកម្មភាព​ចែក​អំណោយ​មួយចំនួន​ជូន​ដល់​ចាស់ជរា​ ​ក្នុង​ពេលនោះ​ទស្សនិកជន​បាន​បាន​សរសើរ​ពី​ទឹកចិត្ត​ដ៏​ប្រពៃណី​របស់​គាត់​។​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​តារា​រូប​នេះ​ ​កញ្ញា​ ​សុខ​ ​ពិសី​ ​ជាតា​រា​ប្រចាំ​ផលិតកម្ម​ ​«​សាន់​ដេ​»​ ​កំពុងតែ​ទទួល​បានការ​គាំទ្រ​យ៉ាងច្រើន​ពីសំណាក់​ទស្សនិកជន​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​សបុ​ក​។​ ​

ប៉ុន្តែ​មួយ​ក្នុង​មួយ​រយៈ​នេះ​ទស្សនិកជន​បាន​បញ្ចេញមតិ​ថា​«​កញ្ញា​បាត់ទៅណា​ ​ព្រោះ​មិនទាន់​ឃើញ​គាត់​ចេញ​បទ​ចម្រៀង​ថ្មី​ៗ​នៅឡើយ​។​ ​ទស្សនិ​ក​បាន​បន្ត​ថា​ ​«​គាត់​ពិតជា​រីករាយ​ណាស់​ដែល​បានឃើញ​តារាចម្រៀង​ ​សុខ​ ​ពិសី​ ​ចេះ​ជួយ​ចាស់ជរា​ទីទ័លក្រ​ ​បែបនេះ​ ​ពួកគេ​បាន​សម្តែង​នូវ​ក្តី​រំភើប​ណាស់​តាមរយៈ​ខំ​មេន​នៅក្នុង​វីដេអូ​នោះ​។​

​ចំពោះ​កញ្ញា​ ​សុខ​ ​ពិសី​ ​វិញ​គាត់​បាន​និយាយ​ថា​គាត់​រីក​រាយ​ណស់​ ​នៅពេល​ឃើញ​ទឹកមុខ​ ​លោកយាយ​ ​លោកតា​ ​សើច​សប្បាយ​បែបនេះ​ ​បាន​ធ្វើ​ឱ្យ​អារម្មណ៍​របស់​ស្រស់ថ្លា​ ​ហើយ​គាត់​សន្យា​ថា​នឹង​បន្ត​ជួយ​ចាស់ជរា​បន្ត​ទៀត​ ​នៅពេល​គាត់​ជួប​ផល​លំបាក​។​ ​ក្នុង​ទិដ្ឋភាព​ចែក​អំណោយ​នោះ​ ​ក៏​មាន​អ្នកគាំទ្រ​របស់​កញ្ញា​ ​សុខ​ ​ពិសី​ ​ជាច្រើន​ចូលរួម​ផង​ដែរ​៕​


​អត្ថបទ​៖​ ​ឡុង​ ​រតនា​

Loading...

ពេញនិយម