ក្រសួងសាធារណការសន្យាជួសជុលផ្លូវដែលខូចខាតដោយទឹកជំនន់ឱ្យបានលឿនបំផុតបន្ទាប់ពីទឹកស្រក
(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបាន ឱ្យដឹងថា ផ្លូវជាតិសំខាន់ៗជាច្រើន រួមទាំងស្ពាន និងហេដ្ឋារចនាសម្ពន្ធ័មួយចំនួន ត្រូវខូចខាតដោយសារទឹកជំនន់នៅតាមបណ្តាខេត្តមួយចំនួន ដែលបណ្តាលឱ្យមានការលំបាកក្នុងការធ្វើចរាចរណ៍។
ប៉ុន្តែក្នុង ពេលនេះ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងមមាញឹកក្នុងការសហការជាមួយអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់នៅតំបន់ដែលកំពុងមានបញ្ហា ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ និងសម្រួលចរាចរណ៍ទៅមករបស់បងប្អូននោះ ក្រសួងអះអាងថា នឹងចាប់ផ្តើជួសជុលនិងស្តារការខូចខាតហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់ ស្ពានឡើងវិញ បន្ទាប់ពីទឹកជំនន់ស្រក ដើម្បីធានាឱ្យមាននិរន្តភាពចរាចរណ៍ជាប្រក្រតី។
ការបញ្ជាក់បែបនេះរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើឡើងតាមរយៈសេចក្តីជូនដំណឹងពីករណីជំនន់ទឹកភ្លៀង បង្កការប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងវិធានការដោះស្រាយ ដែលចេញផ្សាយនៅថ្ងៃទី ២០ កក្កដានេះ៕
ប្រភព៖ CNC TV
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍