Connect with us

ម្ចាស់បទរាត្រីឡុងប៊ិច និងតារាចម្រៀងYoutube ដ៏ល្បីនឹងចូលខ្លួនមកបង្ហាញក្នុង«សោភ័ណតន្រ្តី CTN» ថ្ងៃសៅរ៍នេះ

សប្ដាហ៍នេះទស្សនិកជន នឹងបានទទួលការកំសាន្តប្លែកភ្នែកចម្លែកអារម្មណ៍ជាមួយកម្មវិធី «សោភ័ណតន្ត្រី CTN» នឹងបានទស្សនាការសម្តែង និងរីករាយសណ្តាប់នូវសំនៀងរបស់ តារាចម្រៀងល្បីៗ ថ្មីៗប្រចាំប្រទេសកម្ពុជា។ ក្នុងកម្មវិធី “សោភ័ណតន្ត្រី CTN” ដែលនឹងលើកយកនូវបទចម្រៀងមរតកដើម បទបែបសម័យមកបកស្រាយក្នុងកម្មវិធីជាមួយនិងតន្រ្តីដ៏ពិរោះ ព្រមទាំងជួបជាមួយតារាកំប្លែង សិល្បៈអាយ៉ៃឆ្លើយឆ្លង ផ្តោះផ្តងវោហារសព្ទ មិនចេះរីងស្ងួត ។
ក្នុងសប្ដាហ៍នេះ តារាចម្រៀងទាំងនេះនឹងចូលមកបង្ហាញខ្លួន៖

  • អ្នកស្រី​ ​មាស​ ​សុ​ម៉ាលី​ ​ម្ចាស់​បទ​«​អនុស្សាវរីយ៍​ឡុង​ប៊ិច​»​

  • កញ្ញា​ ​បាន​ ​មុ​ន្នី​ល័ក្ខ​ ​តារាចម្រៀង​ដែល​ល្បីល្បាញ​ក្នុង​ ​Youtube​ ​

  • លោក​ ​ឃុន​ ​វុត្ថា​

  • នាយ​ ​ឆាំ​ ​តារា​ចម្រៀង​កន្ទ្រឹម​

  • ​ក្រុម​សិស្សសាលា​មធ្យមសិក្សា​វិចិត្រ​សិល្បៈ​

  • ជួប​ជាមួយ​ ​លោក​ ​សេង​ ​តារា​ ​អ្នកស្រាវជ្រាវ​ប្រវត្តិ​បទចំរៀង​ ​

  • ជួប​ជាមួយ​ក្រុម​កំប្លែង​ ​នាយ​ ​កុយ

កម្មវិធី «សោភ័ណតន្ត្រី CTN» និងធ្វើការចាក់ផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង:១២ថ្ងៃត្រង់ ដល់ម៉ោង: ២រសៀល តាមកញ្ចក់ទូរទស្សន៍ CTN និង Page CTN ៕

  • អត្ថបទទាក់ទង :
  • CTN TV
Loading...

ពេញនិយម