អាហ្សង់ទីន និង ប្រទេសបីផ្សេងទៀត សុំសិទ្ធធ្វើម្ចាស់ផ្ទះរួម សម្រាប់ World Cup ២០៣០
បរទេស៖ ប្រទេសឈីលី នឹងចូលរួមជាមួយអាហ្សង់ទីន, ប៉ារ៉ាហ្គាយ និងអ៊ុយរ៉ាហ្គាយ ក្នុងការដេញថ្លៃរួមគ្នា សុំសិទ្ធដើម្បីធ្វើជាម្ចាស់ផ្ទះរួម World Cup ឆ្នាំ២០៣០។ ឈីលី គឺជាប្រទេសក្រោយគេដែលសុំចូលរួម ខណៈអាហ្សង់ទីន, អ៊ុយរ៉ាហ្គាយ និងប៉ារ៉ាហ្គាយ គឺជាអ្នកផ្ដួចផ្ដើមសុំសិទ្ធនេះ។
ប្រសិនបើពួកគេ ដេញថ្លៃបានសម្រេចនោះ គឺគម្រប់ខួប១០០ឆ្នាំដែលប្រទេសអ៊ុយរ៉ាហ្គាយ ធ្វើជាម្ចាស់ផ្ទះ World Cup បន្ទាប់ពីពួកគេធ្លាប់រៀបចំព្រឹត្តកាណ៍នេះលើកដំបូងកាលពីឆ្នាំ១៩៣០ ហើយក៍ក្លាយជាជើងឯកនៅឆ្នាំនោះតែម្ដង។
ដោយសារតែ World Cup ឆ្នាំ២០២២ បានសិទ្ធទៅប្រទេសកាតា ជាអ្នករៀបចំ ចំណែក ឆ្នាំ២០២៦ បានទៅលើប្រទេស៣គឺ សហអាមេរិក, កាណាដា និងម៉ិកស៊ីក ទើបប្រទេសទាំង៤ ខាងលើ សុំសិទ្ធធ្វើជាម្ចាសផ្ទះ World Cup ឆ្នាំ២០៣០៕
ប្រភព៖ TrollKhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍