Connect with us

Simeone​ ​បន្ត​កុងត្រា​ជាមួយ​ ​Atletico​ ​Madrid​ ​រហូតដល់​ឆ្នាំ​ ​២០២២​

អេ​ស៉្បាញ​៖​ ​ក្រុម​យក្ស​របស់​អេស្ប៉ាញ​ ​Atletico​ ​Madrid​ ​បាន​ប្រកាស​ពី​ការ​បន្ដ​កុងត្រា​របស់​គ្រូបង្វឹក​បច្ចុប្បន្ន​របស់​ខ្លួន​ ​Diego​ ​Simeone​ ​រហូតដល់​ឆ្នាំ២០២២​។​ ​អតីត​កីឡាករ​ជម្រើសជាតិ​អាហ្សង់ទីន​នេះ​ ​គឺជា​គ្រូបង្វឹក​ដែល​ឈរជើង​បាន​យូរ​ជាងគេ​ក្នុង​ ​La​ ​Liga​ ​ពោល​ ​គឺ​ក្លិប​បាន​តែងតាំង​រូបលោក​កាលពី​ឆ្នាំ២០១១​។​

​រូបលោក​ក៏​ជា​អតីត​កីឡាករ​ផ្ទាល់​របស់​ ​At.Madrid​ ​ផង​ដែរ​ ​ហើយ​លោក​បាន​ដឹកនាំ​ក្រុម​មួយ​នេះ​ឲ្យ​ទទួល​បាន​ជើងឯក​ ​La​ ​Liga​ ​កាលពី​ឆ្នាំ២០១៤​ ​និង​ឈ្នះ​ពានរង្វាន់​ ​Europa​ ​League​ ​ចំនួន២ដង​ផង​ដែរ​។​ ​ការ​បន្ត​កុងត្រា​ថ្មីនេះ​ ​លោក​បាន​ប្រាប់ឲ្យដឹង​ថា​ ​៖​ ​ខ្ញុំ​បន្ត​កុងត្រា​ថ្មី​ជាមួយ​ ​Atletico​ ​Madrid​ ​ដោយសារតែ​អ្វី​គ្រប់យ៉ាង​ដែល​ខ្ញុំ​មើលឃើញ​នា​ពេល​អនាគត​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​ ​Atletico​ ​Madrid​ ​បច្ចុប្បន្ន​កំពុង​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី៣​ ​ក្នុង​តារាង​លី​ក​កំពូល​អេស្ប៉ាញ​ ​ដោយតាម​ ​៧ពិន្ទុ​ ​ពី​ក្រុម​លេខ១​ ​Barcelona​ ​និង១ពិន្ទុ​ពីក្រោយ​ក្រុម​លេខ២​ ​Real​ ​Madrid​៕​

ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម