Connect with us

UEFA​ ​កំពុង​ស៊ើបអង្កេត​ជុំវិញ​រឿង​ទទួល​កាត​លឿង​ដោយចេតនា​ ​របស់​ ​Ramos​

បរទេស​៖​ ​UEFA​ ​កំពុង​ស៊ើបអង្កេត​ជុំវិញ​ការ​ទទួល​បាន​កាត​លឿង​របស់​ខ្សែការពារ​ ​Ramos​ ​បន្ទាប់ពី​គេ​ត្រូវ​បាន​សង្ស័យ​ថា​ ​មាន​បំណង់​ចង់បាន​កាត​លឿង​នៅ​ចុង​ម៉ោង​ ​ក្នុង​ការប្រកួត​ជើង​ទីមួយ​ក្នុង​ក្របខ័ណ្ឌ​ ​Champions​ ​League​ ​នៅ​ទឹកដី​ ​Ajax​ ​កាលពី​ថ្ងៃពុធ​ ​។​

​Ramos​ ​បាន​បង្កកំហុស​ទៅលើ​កីឡាករ​ ​Kasper​ ​Dolberg​ ​ក្នុង​នាទី​ទី​ ​89​ ​ខណៈ​ដែល​ ​Real​ ​នាំមុខ​ ​២​-​១​ ​ដែល​ធ្វើឲ្យ​រូបគេ​ត្រូវ​ពិន័យ​ការប្រកួត​ជើង​ទី២​ ​។​ ​ក្រោយ​ការប្រកួត​ ​ខ្សែការពារ​ដ៏​រឹងមាំ​ម្នាក់​នេះ​ ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​ ​”​ ​គេ​នឹងថា​ ​ខ្ញុំ​កុហក​ ​បើ​ខ្ញុំ​និយាយ​ថា​ ​ខ្ញុំ​មិន​មានបំណង​ទទួល​កាត​ទេ​ ​”​ ​។​

​ ​Ramos​ ​ត្រូវ​បាន​គេ​និយាយ​ថា​ ​ចង់​ទទួល​កាត​លឿង​ទី៣​ ​ដើម្បី​ត្រូវ​ពិន័យ​សម្រាប់​ការប្រកួត​ជើង​ទី២​ ​ក្នុង​វគ្គ១៦ក្រុម​ចុងក្រោយ​។​ ​ហើយ​ការ​ពិន័យ​នៅ​ដំណាក់កាល​នេះ​ ​អាច​កាត់បន្ថយ​ហានិភ័យ​ខ្លាំង​ ​នៃ​ការ​ពិន័យ​សម្រាប់​ការប្រកួត​នៅ​វគ្គ​ក្រោយ​ ​ដោយ​ការ​ធ្វើបែប​នេះ​ ​គឺ​ដើម្បី​លុបចោល​កាត​លឿង​ទាំងអស់​សម្រាប់​វគ្គ​ ​១​/​៤​ ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កីឡាករ​មិត្ត​រួម​ក្រុម​របស់​ ​Ramos​ ​គឺ​ ​Dani​ ​Carvajal​ ​បាន​ទទួលការ​ពិន័យ​ ​២ប្រកួត​ ​នៅពេល​ដែល​ ​UEFA​ ​រក​ឃើញថា​ ​រូបគេ​មាន​បំណង់​ចង់​ទទួល​កាត​ចុង​ម៉ោង​ ​នៃ​ជ័យជម្នះ​ ​៦​-​០​ ​លើ​ក្លិប​ ​Apoel​ ​Nicosia​ ​នៅក្នុង​ការប្រកួត​កាលពី​រដូវ​កាលមុន​៕​

ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម