Connect with us

ក្រសួងបរិស្ថាន​ ​និង​ប្រជា​សហគមន៍​ព្រៃ​ឡង់​ ​ប្រារព្ធ​ពិធី​បំបួស​ដើមឈើ​ ​ដើម្បី​ពង្រឹង​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​

កំពង់ធំ​ ​៖​ ​ប្រជាពលរដ្ឋ​ជាង៣០០នាក់​ ​មក​ពី​សហគមន៍​ការពារ​ធម្មជាតិ​នៃ​ខេត្ត​ទាំង០៤​ ​រួមមាន​ខេត្តព្រះវិហារ​ ​កំពង់ធំ​ ​ស្ទឹងត្រែង​ ​និង​ខេត្តក្រចេះ​ ​ដែល​គ្រប់​ដណ្តប់​ដោយ​ព្រៃ​ឡង់​ ​បាន​មក​ជួបជុំ​ ​នៅក្នុង​ដែនជម្រកសត្វព្រៃ​«​ព្រៃ​ឡង់​»​ ​តំបន់​វាល​តា​សិល្ប៍​ ​ក្នុង​ឃុំ​មានរិទ្ធ​ ​ស្រុក​ស​ណ្តាន់​ ​ខេត្តកំពង់ធំ​ ​ដើម្បី​ប្រារព្ធ​ពិធី​បំបួស​ដើមឈើ​ ​ពង្រឹង​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​ឲ្យ​បន្ត​គង់វង្ស​សម្រាប់​អនាគត​ ​។​ ​


​អ្នកស្រី​ ​ភោគ​ ​ហុង​ ​គណៈកម្មការ​ព្រៃ​ឡង់​ ​ខេត្តព្រះវិហារ​ ​បាន​ឲ្យដឹង​ថា​ ​គោលបំណង​ដែល​រៀបចំ​ឲ្យ​មានការ​បំបួស​ដើមឈើ​នេះ​ ​គឺជា​ការ​រក្សា​ប្រពៃណី​សាសនា​ជនជាតិ​ដើម​ភាគតិច​ ​និង​ការ​រំលឹក​គុណ​ព្រៃឈើ​ ​ដែល​បាន​ជួយ​ថែរក្សា​ ​និង​ចិញ្ចឹម​ដល់​ប្រជាពលរដ្ឋ​ ​ក៏ដូចជា​ការ​ជ​ម្រុ​ញ​ឲ្យ​ប្រជាពលរដ្ឋ​ ​ចូលរួម​ថែរក្សា​ព្រៃឈើ​ ​ការពារ​ធនធាន​ជីវៈ​ចម្រុះ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ ​ព្រៃ​ឡង់​ ​កាន់​តែ​ប្រសើ​ថែមទៀត​។​ ​
​លោក​ ​វង់​ ​សាន​ ​ប្រធាន​សហគមន៍​ក្បាល​ខ្លា​នៃ​តំបន់​ព្រៃ​ឡង់​ក្នុង​ភូមិ​សាស្រ្ត​ខេត្តកំពង់ធំ​ ​បាន​បញ្ជាក់​ថា​ ​ព្រៃ​ឡង់​ ​មាន​សារៈសំខាន់​សម្រាប់​មនុស្ស​ខ្លាំង​ណាស់​ ​ព្រោះ​វា​អាច​ជួយ​ផ្តល់​នូវ​ទឹកភ្លៀង​ ​កាត់បន្ថយ​កំ​ដៅ​ ​រួម​ទាំង​កា​រប្រមូ​អនុ​ល​ផល​ពី​ព្រៃឈើ​ ​ដូចជា​ផ្លែឈើ​ ​វ័ល្ល​ ​បេះ​ផ្សិត​ ​ជ័រ​ ​រួម​ទាំង​ដង​ជ័រ​ ​ដែល​ជួយ​ប្រជា​សហគមន៍​ ​អាច​រក​ប្រាក់ចំណូល​គ្រប់​រដូវ​កាល​។​ ​ប៉ុន្តែ​តំបន់​នេះ​ ​ក៏​កើតមាន​បញ្ហា​ប្រឈម​ដោយសារ​មាន​ជនខិលខូច​មួយចំនួន​ ​នៅតែ​លួច​អារ​ដើមឈើ​ ​និង​បរបាញ់​សត្វព្រៃ​ ​ខណៈ​ពេល​ដែល​បណ្តាញ​សហគមន៍​ព្រៃឈើ​ ​និង​សមត្ថកិច្ច​មានការ​ខ្វះចន្លោះ​ ​បន្ទាប់ពី​មានការ​ល្បាត​ ​។​ ​
​លោក​ ​វង់​ ​សាន​ ​សង្ឃឹមថា​ ​បន្ទាប់​បី​មាន​ពិធី​បំបួស​ដើមឈើ​នៅពេល​នេះ​ ​ជាពិសេស​មាន​ប្រជាពលរដ្ឋ​មក​ពី​សហគមន៍​ការពារ​ធម្មជាតិ​ ​ទាំង០៤ខេត្ត​ ​ដែល​រស់នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​មក​ជួបជុំគ្នា​ ​នឹង​ជួយ​ពង្រឹង​ការចូលរួម​ស្រឡាញ់​ព្រៃឈើ​ ​និង​ការពារ​ ​រួម​ទាំង​អភិរក្ស​ធនធាន​ធម្មជាតិ​ ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​ ​ព្រោះ​ជា​ទ្រព្យសម្បត្តិ​ ​និង​ជា​អាយុជីវិត​យើង​ទាំ​អស់​គ្នា​ ​។​


​លោក​ ​ខៀវ​ ​បូរិ​ន​ ​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​សហគមន៍​មូលដ្ឋាន​ ​ក្រសួងបរិស្ថាន​ ​បានឱ្យ​ដឹង​ថា​ ​ពិធី​បំបួស​ដើមឈើ​ជា​ប្រវត្តិ​សាស្រ្ត​នេះ​ ​ត្រូវ​បាន​រៀបចំឡើង​ជា​លើក​ទី១​ ​ដែល​មាន​ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​ច្រើន​កុះករ​ ​មក​ពី០៤ខេត្ត​ ​ជួបគ្នា​មិនធ្លាប់​មាន​ ​។​ ​
​លោក​ ​ខៀវ​ ​បូរិ​ន​ ​បាន​ថ្លែងអំណរគុណ​ ​និង​កោត​សរសើ​ចំពោះ​ប្រជា​សហគមន៍​នៃ​បណ្តាញ​ការពារ​ព្រៃ​ឡង់​ទាំង៤ខេត្ត​ ​រួម​ទាំង​មន្រ្តី​ឧទ្យានុ​រក្ស​ ​ដែល​បាន​យកចិត្ត​ទុកដាក់​ការពារ​ ​ថែរក្សា​ ​ស្រឡាញ់​ព្រៃឈើ​ ​ធ្វើឲ្យ​ព្រៃឈើ​នៅក្នុង​ព្រៃ​ឡង់​ ​មាននៅ​ទ្រង់ទ្រាយ​ល្អ​រហូតមកដល់​សព្វថ្ងៃ​។​ ​
​លោក​ ​បាន​ចាត់ទុកថា​ព្រឹត្តិ​ការណ៍​នៅ​ថ្ងៃនេះ​ ​នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កាន់តែ​យល់​ច្បាស់​អំពី​គុណ​តម្លៃ​របស់​ព្រៃឈើ​ចំពោះ​មនុស្ស​ទាំងអស់គ្នា​ ​ហើយ​សង្ឃឹមថា​ ​ពួកគាត់​ចេះ​គ្រប់គ្រង​ធនធាន​របស់​ខ្លួន​បាន​ល្អ​ប្រសើរ​ថែមទៀត​»​ ​។​


​ជាមួយគ្នា​នេះ​ ​លោក​ ​ខៀវ​ ​បូរិ​ន​ ​បាន​លើកទឹកចិត្ត​បន្ថែម​ទៀត​ដល់​ ​ប្រជាពលរដ្ឋ​ ​សហការ​ជាមួយ​មន្រ្តី​ឧទ្យានុ​រក្ស​ ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ ​ចូលរួម​ពង្រឹង​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​នៅ​ដែនជម្រកសត្វព្រៃ​ ​ព្រៃ​ឡង់​ឲ្យបាន​គង់វង្ស​បន្ត​ទៀត​។​ ​
​លោក​ ​ខៀវ​ ​បូរិ​ន​ ​បាន​បញ្ជាក់​ដែរ​ថា​ ​ក្រសួងបរិស្ថាន​ ​បាន​យកចិត្ត​ទុកដាក់​ដល់​ការ​អភិវឌ្ឍ​សហគមន៍​ ​នៅ​តាម​តំបន់ការពារធម្មជាតិ​ទាំងអស់​ចាប់ពី​ឆ្នាំ២០១៧រហូត​មក​ ​តាមរយៈ​ការ​ផ្តល់​ពូជសត្វ​ ​សម្ភារ​កសិកម្ម​ ​និង​សកម្មភាព​ទ្រទ្រង់​ជីវភាព​សហគមន៍​ផ្សេងទៀត​ ​ហើយ​សហគមន៍​ ​នៅ​ដែន​ជ​ម្រ​ក​សត្វ​ព្រ​ព្រៃ​ឡង់​ ​នឹង​ទទួល​បានការ​គាំទ្រ​ដូចគ្នា​នៅក្នុង​ឆ្នាំ២០១៩នេះ​។​


​សូម​បញ្ជាក់​ថា​ ​ដែនជម្រកសត្វព្រៃ​ ​ព្រៃ​ឡង់​ ​បង្កើត​ឡើង​ដោយ​ ​អនុក្រឹត្យ​លេខ​ ​០៧៤​ ​អន​ក្រ​ ​.​បក​ ​ចុះ​ថ្ងៃទី០៩​ ​ខែឧសភា​ ​ឆ្នាំ​ ​២០១៦​ ​មានផ្ទៃ​ដី​សរុប​ ​៤៣១,៦៨៣​ ​ហិ​ក​តា​ ​ស្ថិតនៅ​ជាប់​ភូមិ​សាស្រ្ត​ ​ខេត្តក្រចេះ​ ​ខេត្តកំពង់ធំ​ ​ខេត្តព្រះវិហារ​ ​ខេត្ត​ស្ទឹងត្រែង​ ​។​ ​ដែន​អភិរក្ស​នេះ​ ​មាន​សក្តា​នុ​ពល​ធនធាន​ធម្មជាតិ​ ​និង​ជីវៈ​ចម្រុះ​ ​សំ​ម្បូ​របែប​ ​ដែល​ជា​ជម្រាល​ផ្ទៃ​រងទឹក​ភ្លៀង​សម្រាប់​ស្ទឹងសែន​ ​និង​ហូរចាក់​ទៅ​ទន្លេសាប​ ​បំរើ​ដល់​វិស័យ​កសិកម្ម​ ​ក្នុង​ការ​អភិវឌ្ឍ​ ​សេដ្ឋកិច្ច​សង្គម​ ​បរិស្ថាន​ ​និង​វប្បធម៌​យ៉ាង​សំខាន់​៕​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម