Connect with us

កម្ពុជា​ ​ខ្ចី​លុយ​ធនាគារពិភពលោក​ ​៥០លាន​ដុល្លារ​ ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ ​នៃ​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​ ​ក្នុង​ខេត្ត​ចំនួន៧​

ភ្នំ​ពេញៈ​ ​ក្រុមការងារ​នៃ​ក្រសួងបរិស្ថាន​ ​កំពុង​សហការ​ជាមួយ​ធនាគារពិភពលោក​ ​បាន​និង​កំពុង​រៀបចំ​គម្រោង​ ​«​និ​រន្ដរ​ភាព​តំបន់​ទេសភាព​ ​និង​ទេសចរណ៍​ធម្មជាតិ​»​ ​ដែល​ជា​គម្រោង​កម្ចី​ពី​ធនាគារពិភពលោក​ ​មាន​គោលដៅ​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​ ​ជំរុញ​ទេសចរណ៍​ធម្មជាតិ​ ​និង​ចង្វាក់​តម្លៃ​អនុផល​ព្រៃឈើ​ ​ក្នុង​ខេ​ត្ដ​គោលដៅ​ស្ថិតនៅ​ជួរភ្នំ​ក្រវាញ​ ​និង​តំបន់​បឹងទន្លេសាប​ ​។​


​យោង​តាម​សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​បរិស្ថាន​ ​បាន​អោយ​ដឹង​ថា​ ​គម្រោង​និ​រន្ដរ​ភាព​តំបន់​ទេសភាព​ ​និង​ទេសចរណ៍​ធម្មជាតិ​នេះ​ ​នឹង​ត្រូវ​ប្រើប្រាស់​ថវិកា​ជាង​ ​៥០​ ​លាន​ដុល្លារ​អាមេរិក​ ​ក្នុងរយៈពេល​ ​៥ឆ្នាំ​ ​ដែល​នឹង​អនុវត្ត​ក្នុង​ខេ​ត្ដ​ចំនួន​ ​៧​ ​រួមមាន​ ​ខេ​ត្ដ​កំពង់ស្ពឺ​ ​កោះកុង​ ​ពោធិ៍សាត់​ ​បាត់ដំបង​ ​កំពង់ឆ្នាំង​ ​កំពង់ធំ​ ​និង​ខេ​ត្ដ​សៀមរាប​ ​។​
​ក្រសួងបរិស្ថាន​ ​ក៏បាន​អោយ​ដឹង​ថា​ ​គម្រោង​នេះ​ ​មាន​សមាសភាគ​ ​ចំនួន​ ​៣​ ​សំខាន់​ ​គឺ​ការ​វិនិយោគ​លើ​ការពិនិត្យ​តាមដាន​ ​និង​ការរៀបចំ​ផែនការ​តំបន់​ទេសភាព​ប្រកបដោយ​និ​រន្ដរ​ភាព​ ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ដើម្បី​សម្រួល​ដល់​ទេសចរណ៍​ធម្មជាតិ​ ​និង​ចង្វាក់​តម្លៃ​អនុផល​ព្រៃឈើ​ ​និង​ការគ្រប់គ្រង​ការពិនិត្យ​តាមដាន​ ​និង​ការវាយតម្លៃ​គម្រោង​។​
​បើ​តាម​លោក​ ​នេត្រ​ ​ភក្ត្រា​ ​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ ​ដែល​ត្រូវ​បាន​ដកស្រង់​សម្តី​ដោយសារ​ព័ត៌មាន​ក្នុង​ស្រុក​ ​បាន​ញ្ជា​ក់​ថា​ ​គម្រោង​នេះ​ ​មាន​ទឹកប្រាក់​ប្រមាណ​ ​៥៣​ ​លាន​ដុល្លារ​អាមេរិក​ ​ក្នុង​នោះ​ ​៥០​ ​លាន​ដុល្លារ​ ​នឹង​បាន​មក​ពី​ប្រាក់កម្ចី​ធនាគារពិភពលោក​ ​និង​ ​៣​ ​លាន​ដុល្លារ​ទៀត​បាន​មក​ពី​មូលនិធិ​បរិស្ថាន​សកល​ ​។​


​តាមរយៈ​គម្រោង​នេះ​ ​លោក​ ​នេត្រ​ ​ភក្រ្តា​ ​ជឿជាក់​ ​ថា​ធនធាន​ធម្មជាតិ​ ​នឹង​ត្រូវ​បានការ​ពារ​បាន​យ៉ាង​ល្អ​ ​និង​អាច​ទប់ស្កាត់​បទល្មើស​ ​រួម​ទាំង​ការ​កាប់​រុករាន​ទន្ទ្រាន​កាន់កាប់​ដីធ្លី​ដោយ​ខុសច្បាប់​ ​ហើយ​បទល្មើស​ព្រៃឈើ​ ​និង​ការ​បរបាញ់​សត្វព្រៃ​ខុសច្បាប់​នឹង​បន្ត​ថយ​ចុះ​។​ ​ជាង​នេះ​ទៅទៀត​ ​ពលរដ្ឋ​រស់នៅ​តំបន់​អនុវត្ត​គម្រោង​ ​នឹង​ទទួល​បានផល​ប្រយោជន៍​ច្រើន​ពី​ទេសចរណ៍​ធម្មជាតិ​ ​៕​

    Loading...

    ពេញនិយម