Connect with us

ផ្ទះប្រជាពលដ្ឋ៥ខ្នងត្រូវបានរុះរើ និងជាច្រើនខ្នងទៀតក៏ ប្រឈមនឹងការរុះរើដោយសារគ្រោះធម្មជាតិបាក់ច្រាំងទន្លេ

(ត្បូងឃ្មុំ)៖ លំនៅស្ថានប្រជាពលរដ្ឋ ត្រូវបានរុះរើចេញជា បន្តបន្ទាប់ ដោយសារគ្រោះមហន្តរាយបាក់ច្រាំងទន្លេ នៅភូមិ ទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ខណៈគិតមកដល់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ផ្ទះចំនួន៥ខ្នងបានសែង និងរើ ចេញ និងជាច្រើនខ្នងទៀតប្រឈមនឹងការរុះរើដូចគ្នា។ នេះបើ តាមការបញ្ជាក់របស់ប្រជាពលរដ្ឋ ក៏ជាអាជ្ញាធរ។

ប្រជាពលរដ្ឋដែលរស់នៅភូមិទួលគរបានរៀបរាប់ឲ្យដឹងថា នៅចំណុចភូមិរបស់ពួកគាត់ច្រាំងទន្លេបានបាក់ជារៀងរាល់ឆ្នាំ តែ សម្រាប់ឆ្នាំនេះគឺមានសភាពខ្លាំងជាងឆ្នាំមុនៗដោយទឹកឡើងលឿន ពោលគឺប៉ុន្មានថ្ងៃនេះដីបានបាក់ចូលទន្លេនៅចំណុចខ្លះ៥ទៅ៦ម៉ែត្រហើយ។ ការបាក់ដីចូលទន្លេយ៉ាងខ្លំងនេះធ្វើឲ្យពួក គាត់បង្ខំចិត្តរុះរើផ្ទះចេញជាបន្តបន្ទាប់ ដើម្បីគេចចេញពីគ្រោះ ថ្នាក់។

ជុំវិញករណីនេះលោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូង ឃ្មុំបានឲ្យដឹងថា កម្លាំងអន្តរាគមន៍របស់ស្នងការបានត្រៀមជាប់ ជានិច្ចដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះ ជាក់ស្តែង កម្លាំងនគរបាលបានមកជួយរុះរើ និងសែងផ្ទះប្រជាពលរដ្ឋចេញ ពីគ្រោះបាក់ដីច្រាំងទន្លេនៅចំណុចភូមិទួលគរ ឃុំទន្លេបិទ ជាបន្តបន្ទាប់។

លោកបន្តថាក្នុងករណីដែលស្នងការខេត្តមិនអាច អន្តរាគមន៍បានលោកនឹងស្នើទៅឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិជួយបន្ថែមដោយមិនទុកឲ្យប្រជាពលរដ្ឋរងគ្រោះពិបាក់យូនោះទេ។

បើតាមការបញ្ជាក់របស់លោក កេង ប៊ុណ្ណា អភិបាលស្រុក ត្បូងឃ្មុំបានឲ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ លំនៅស្ថានប្រជាពលរដ្ឋ៥ខ្នងហើយដែលបានរុះរើ និងសែង ចេញពីកន្លែងគ្រោះថ្នាក់ ហើយក្នុងនោះក៏នៅមានប្រមាណ១០ ខ្នងទៀតក៏ស្ថិតក្នុងសភាព គ្រោះថ្នាក់តែម្ចាស់នៅមិនទាន់ សម្រេចចិត្តរុះរើចេញ។

លោកបន្តថាក្នុងនាមអាជ្ញាធរបាន ពន្យល់ឲ្យពួកគាត់រុះរើចេញពីកន្លែងដែលប្រឈមនឹងគ្រោះថ្នាក់ ទៅរកកន្លែងមានសុវត្ថិភាពព្រោះឆ្នាំនេះទឹកឡើងលឿនធ្វើឲ្យ ច្រាំងទន្លេបាក់ខ្លាំងរហូតមកដល់ផ្ទះប្រជាពលរដ្ឋ។ គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះកម្ពស់ទឹកទន្លេ មេគង្គខេត្តត្បូងឃ្មុំមានកម្ពស់១២,៦៥ ម៉ែត្រ ខណៈកម្ពស់ទឹកត្រូវ ប្រកាសអាសន្ន ១៥,២០ ម៉ែត្រ។

សូមជម្រាបថា មកទល់ពេលនេះកំណាត់ផ្លូវចំនួន២កន្លែង ហើយក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ដែលត្រូវទឹកជនលិចដោយ មួយកន្លែងត្រង់ចំណុចឃុំឈូក តភ្ជាប់ទៅស្រុកក្រូចឆ្មារ និងមួយ កន្លែងទៀតនៅចំណុចភូមិទទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ។

ជាមួយ នឹងហេតុការណ៍បាក់ច្រាំងទន្លេ ក៏ដូចជាទឹកជនលេចផ្លូវ នេះមិន ទាន់មានរបាយការណ៍ណាមួយ ថាមានគ្រោះថ្នាក់ដល់ អាយុជីវិតប្រជាពលរដ្ឋនោះទេ៕ (អត្ថបទ៖ សេងឡុង)

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម