Connect with us

ថ្ងៃខួបកំណើត​ ​កញ្ញា​ ​គង់​ ​វង្ស​យ៉ា​ទី​ ​នាំ​យក​អំណោយ​ចែក​ជូន​លោកតា​ធាក់ស៊ីក្លូ​ ​៣៥នាក់​

ភ្នំពេញ​៖​ ​ពិធីការនី​ទូរទស្សន៍​ ​CTN​ ​និង​ ​MyTV​ ​កញ្ញា​ ​គង់​ ​វង្ស​យ៉ា​ទី​ ​បាន​ធ្វើសកម្មភាព​សប្បុរសធម៌​ ​នៅ​ថ្ងៃខួបកំណើត​របស់​ខ្លួន​ ​ធ្វើអោយ​មានការ​គាំទ្រ​ ​និង​កោតសរសើរ​យ៉ាង​ខ្លាំង​ពី​អ្នកប្រើ​ប្រាស់​បណ្តាញ​សង្គម​ ​។​ ​
​កញ្ញា​ ​គង់​ ​វង្ស​យ៉ា​ទី​ ​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​កថា​ ​«​ថ្ងៃនេះ​ ​ជា​ថ្ងៃកំណើត​របស់ខ្ញុំ​ ​ខ្ញុំ​បាន​រៀបចំ​សម្ភារ​ខ្លះ​ៗ​ ​មាន​ ​ភួយ​ ​ទឹក​ស៊ី​អីវ​ ​ប្រេងកូឡា​ ​ថវិកា​បន្តិចបន្តួច​ ​ចែក​ជូន​លោកតា​ ​និង​ពូៗ​ ​ដែរ​ប្រកបរបរ​ធាក់ស៊ីក្លូ​ ​ចំនួន៣៥នាក់​ ​។​ ​ការ​ដាក់ទាន​ជា​បុណ្យ​ ​បុណ្យ​ធ្វើ​ទៅតាម​ទឹកចិត្ត​ដែរ​មាន​ ​ចង់​ចែករំលែក​»​ ​។​
​តាមរយៈ​សារ​ ​និង​សកម្មភាព​ដែល​បាន​បង្ហោះ​នោះ​ ​បាន​ធ្វើអោយ​អ្នកគាំទ្រ​របស់​កញ្ញា​ ​សម្តែង​នូវ​ការ​គាំទ្រ​ ​និង​កោតសរសើរ​ ​ព្រមទាំង​បាន​បញ្ចេញមតិ​ថា​ ​«​បងស្រី​ចិត្តល្អ​មែន​ ​សូមឲ្យ​ទេវតា​តាម​ថែរក្សា​បងស្រី​ ​និង​ ​ជោគជ័យ​គ្រប់​ភារកិច្ច​»​ ​។​ ​
​គួរ​កត់សម្គាល់​ថា​ ​រយៈពេល​ចុងក្រោយ​នេះ​ ​គេ​សង្កេតឃើញ​តារាចម្រៀង​ ​និង​ ​តារា​សម្តែង​ជាច្រើន​ ​បាន​ធ្វើសកម្មភាព​សប្បុរសធម៌​ ​ដោយ​បាន​ផ្តល់​នូវ​អំណោយ​ជូន​ដល់​ចាស់ជរា​ ​កុមារ​កំព្រា​ ​លោកតា​លោកយាយ​ ​មាន​ស្ថានភាព​ជីវភាព​ខ្វះខាត​ខ្លាំង​ ​៕​ ​


​អត្ថបទ​៖​ ​ឡុង​ ​រតនា​

Loading...

ពេញនិយម