ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ស្ម័គ្រចិត្តបរិច្ចាគឈាមសម្រាប់ជួយសង្គ្រោះអ្នកជំងឺ
(កំពង់ឆ្នាំង)៖ ក្រុមគ្រូពេទ្យនិងបុគ្គលិកនៃមន្ទីរពេទ្យង្អែកខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២០ ខែកក្កដា នេះ បានស្ម័គ្រចិត្តបរិច្ចាគឈាមសម្រាប់ជួយសង្គ្រោះអ្នកជំងឺ ដែលត្រូវការឈាមជាចាំបាច់។
កញ្ញា ស នីតា ប្រធានមន្ទីរពិសោធន៍ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅថ្ងៃនេះ លោកវេជ្ជបណ្ឌិត សូរិន្ទី រ៉ាវុឌ្ឍី ជាប្រធាន និង លោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ ជាអនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពុងឆ្នាំង បានដឹកនាំ ក្រុមគ្រូពេទ្យពេទ្យស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាម សម្រាប់ជួយសង្គ្រោះដល់អ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ហើយត្រូវការឈាមជាចាំបាច់។
កញ្ញា ស នីតា បានបន្តថា នៅក្នុងថ្ងៃទី២០ កក្កដានេះ មានអ្នកមកបរិច្ចាគឈាមជាង៣០នាក់ ហើយអ្នកដែលមិនទាន់បានមក ពួកគាត់នឹងមកផ្តល់ជាបន្តបន្ទាប់ទៀត។
កញ្ញា ស នីតា ក៏បានអំពាវនាវដល់គ្រប់អង្គភាព ស្ថាប័នវិស័យឯកជន អង្គការជាតិនិងអន្តរជាតិ ពិសេសយុវជនត្រូវរួមចំណែកក្នុងការស្ម័គ្រចិត្តបរិច្ចាគឈាម
ដើម្បីបំពេញសេចក្តីត្រូវការរបស់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ក្នុងការជួយសង្គ្រោះអាយុជីវិតបានទាន់ពេលវេលា៕ (អត្ថបទ៖ ហ៊ឹង ចូច)
ប្រភព៖ CNC TV
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍