Ryan Giggs គាំទ្រឲ្យ Manchester United តែងតាំង Solskjaer ជាអ្នកចាត់ការពេញសិទ្ធ
អង់គ្លេស៖ Solskjaer គួរតែត្រូវបានតែងតាំងជាអ្នកចាត់ការពេញសិទ្ធនៅ Manchester United ដោយយោងតាមអតីតមិត្តរួមក្រុម លោក Ryan Giggs ។
ក្រោយ Jose Mourinho ត្រូវបានក្លិបបណ្តេញចេញកាលពីខែធ្នូ លោក Solskjaer ត្រូវបានតែងតាំងជាអ្នកចាត់ការបណ្ដោះអាសន្នរហូតដល់ចុងរដូវកាល ។ ការចូលដឹកនាំរបស់បុរសន័រវែស រូបនេះ បានធ្វើឲ្យក្រុមបិសាចក្រហមវិលរកទម្រង់លេងដូចមុនសារជាថ្មី ក្រោយពីខកខានឈ្នះពាន Premier League អស់ពេលជាច្រើនឆ្នាំ ។
ManUtd ចាញ់តែម្ដងគត់ ក្នុងចំណោមការប្រកួត ១២លើករបស់ពួកគេ ក្រោមការដឹកនាំរបស់ Solskjaer ក្នុងនោះ ទទួលបានជ័យជម្នះ ១០លើក និងបានឡើងមកឈរនៅលេខរៀងទី៤ នៅក្នុងតារាងលីហ្គ ខណៈដែលពួកគេត្រៀម នឹងជួប Chelsea នៅជុំទី៥ នៃក្របខ័ណ្ឌ FA Cup ។
នៅពេលដែលគេសួរពីលោក Solskjaer, លោក Ryan Giggs បានប្រាប់ទៅកាសែត Guardian ថា “ គួរណាស់! យើងបានខកចិត្តជាយូរណាស់មកហើយ ។ នៅពេលដែលក្លិបមានគ្រូបង្វឹកម្នាក់ស្គាល់ក្រុមច្បាស់ ឆ្លាតវៃ និងស្តាយលេងខ្ពស់ នោះពិតជាមានកីឡាករ និងអ្នកគាំទ្រពេញចិត្តជាច្រើន។ វា នឹងមានបញ្ហាបន្តិចបន្តួច ប៉ុន្តែអ្នកគាំទ្រភាគច្រើន នឹងស្រមៃថា គាត់អាចធ្វើបានលើសពីហ្នឹង ជាមួយប្រាក់ ដែលត្រូវបានចំណាយពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ”៕
ប្រភព៖ TrollKhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍