ពិតហើយ! កញ្ញា មាស សុខសោភា នឹងចាកចេញពីផលិតកម្មថោន តែមិនទាន់ដឹងថា ចេញនៅពេលណា
ភ្នំពេញ ៖ ពិតហើយ! កញ្ញា មាស សុខសោភា ថា កំពុងតែពិចារណាក្នុងការចាកចេញពីផលិតកម្មថោន តែមិនទាន់កំណត់ពេលជាក់លាក់នោះទេ ។
ថ្លែងប្រាប់ MyTV Plus នៅថ្ងៃនេះ កញ្ញា មាស សុខសោភា កំពូលតារាចម្រៀងស្រីនៅកម្ពុជា និងជាតារាចម្រៀងប្រចាំផលិតកម្មថោន បានអះអាងថា កញ្ញា កំពុងតែធ្វើការសម្រេចចិត្ត ថាតើ គួរចាកចេញពីផលិតកម្មថោន នៅពេលណា ។
កញ្ញា មាស សុខសោភា ក៏បានអោយដឹងផងដែរថា ពេលនេះ កញ្ញា កំពុងតែរវល់ក្នុងការថតនូវបទថ្មីៗដែលជាបទប្រពៃណី សម្រាប់ចេញក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ។
កញ្ញា មាស សុខសោភា បានបញ្ជាក់ថា សម្រាប់ការសម្រេចចិត្តក្នុងការចាកចេញពីផលិតកម្មថោននៅពេលណានោះ កញ្ញា នឹងជម្រាបជូននៅពេលក្រោយ ។
សូមបញ្ជាក់ថា ព័ត៌មាននៃការចាកចេញពីផលិតកម្មថោនរបស់កញ្ញា មាស សុខសោភា បានកំពុងធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកគាំទ្រ ហើយពួកគាត់ ក៏ចង់ដឹងដែរថា តើផលិតកម្មថ្មី ដែលកញ្ញា មាស សុខសោភា នឹងទៅនោះ ជាផលិតកម្មមួយណា៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured
- មាស សុខសោភា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍