Connect with us

សូម​ប្រយ័ត្ន​មុន​ពេល​ទទួលទាន​ត្រី​កំពត​!​ ​ស្រ្តី​ម្នាក់​បាន​ស្លាប់​ ​និង​កូន៤នាក់​ ​សង្រ្គោះ​បន្ទាន់​

បន្ទាយមានជ័យ​ ​៖​ ​ករណី​ពុល​ត្រី​កំពត​មួយ​គ្រួសារ​ ​មាន​សមាជិក៥នាក់​ ​ក្នុង​នោះ​ស្ត្រី​ម្នាក់​បាន​ស្លាប់​ ​ត្រូវជា​ម្តាយ​ ​និង​កូន​ៗ៤នាក់​ទៀត​ ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​គន្ធបុប្ផា​ ​ខេត្តសៀមរាប​ ​ស្ថិត​ក្រោម​ការសង្គ្រោះ​បន្ទាន់​ពី​ក្រុម​គ្រូពេទ្យ​។​
​យោង​តាម​របាយការណ៍​ពីអ​គ្គ​ស្នងការ​នគរបាល​ជាតិ​ ​បាន​អោយ​ដឹង​ថា​ ​ករណី​ពុល​ត្រី​កំពត​នេះ​បាន​កើតឡើង​នៅ​ភូមិ​ស្រះ​ខាងលិច​ ​ឃុំ​ព្រះនេត្រ​ព្រះ​ ​ស្រុក​ព្រះនេត្រ​ព្រះ​ ​ខេត្ត​បន្ទាយមានជ័យ​។​
​ដោយឡែក​ ​បើ​យោង​តាម​លោក​ ​កែវ​ ​សុ​ភ័ក្ត្រា​ ​ប្រធានមន្ទីរ​សុខាភិបាល​ ​ខេត្ត​បន្ទាយមានជ័យ​ ​បាន​អោយ​ដឹង​ថា​ ​ក្រោយ​បាន​ទទួល​ព័ត៌មាន​ពី​ការ​ពុល​នេះ​ភ្លាម​ ​លោក​ ​បាន​ចុះ​ពិនិត្យ​ ​និង​អោយ​ក្រុម​គ្រូពេទ្យ​សង្គ្រោះ​ ​និង​ពិនិត្យ​ព្យាបាល​យ៉ាង​យកចិត្ត​ទុក្ខ​ដាក់​ ​។​
​លោក​ ​ក៏បាន​ជំរុញ​ដល់​ក្រុម​គ្រូពេទ្យ​ ​ត្រូវ​តាមដាន​យ៉ាង​ហ្មត់ចត់​ ​ដោយ​បញ្ជូន​ព័ត៌មាន​តាម​ប្រព័ន្ធ​ ​Hot​ ​Line​ ​មក​ ​RRT​ ​PHD​ ​ក្នុង​ការ​រក​វិធី​សង្គ្រោះ​ជម្រើស​ចុងក្រោយ​ ​ដោយ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ ​ខេត្តសៀមរាប​ ​។​
​លោក​ ​បន្ត​ថា​ ​អ្នកជំងឺ​ករណី​ពុល​ត្រី​កំពត​ ​នៅ​មន្ទីរពេទ្យ​បង្អែក​ព្រះនេត្រ​ព្រះ​ ​មាន​មនុស្ស៥នាក់​ ​(​កូន០៤​)​ ​ក្នុង​នោះ​ ​បាន​ទទួល​មរណៈ​ម្តាយ​នៅពេល​ដែល​ម្តាយ​បញ្ជូន​ដល់​មន្ទីរពេទ្យ​ខេត្ត​។​
​លោក​បញ្ជាក់​ថា​ ​នេះ​ជា​លើក​ទី៣ហើយ​ ​ដែល​អ្នកស្រុក​មិន​រាងចាល​ក្នុង​ការ​បរិភោគ​ត្រី​កំពត​ ​បណ្តាល​អោយ​ពុល​ស្លាប់​ ​នៅ​ភូមិ​ស្រះ​គោគ​ ​ឃុំ​ព្រះនេត្រ​ព្រះ​ ​ស្រុក​ព្រះនេត្រ​ព្រះ​ ​៕​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម