Connect with us

U22​ ​មីយ៉ាន់ម៉ា​ ​និង​ ​U22​ ​ឥណ្ឌូ​នេ​ស៊ី​ ​ទទួល​បាន​មួយ​ពិន្ទុ​ដូចគ្នា​ ​ក្រោយ​បញ្ចប់​ការប្រកួត​ដោយ​លទ្ធផល​ ​១​ ​ទល់នឹង​ ​១​

ភ្នំពេញ​ ​៖​ ​ការប្រកួត​រវាង​ក្រុមជម្រើសជាតិ​ ​មីយ៉ាន់ម៉ា​ ​អាយុ​ក្រោម២២ឆ្នាំ​ ​និង​ ​ក្រុមជម្រើសជាតិ​ ​ឥណ្ឌូ​នេ​ស៊ី​ ​អាយុ​ក្រោម២២ឆ្នាំ​ ​បាន​បញ្ចប់​ត្រឹមតែ​លទ្ធផល​ ​១​ ​ទល់នឹង​ ​១​ ​ដែល​ធ្វើអោយ​ក្រុម​ទាំងពីរ​ ​ទទួល​បាន​មួយ​ពិន្ទុ​ដូចគ្នា​ ​សម្រាប់​ជំនួប​ជាលើកដំបូង​ក្នុង​ពូល​ ​B​ ​។​
​ការប្រកួត​បាន​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ ​ដោយ​ចាប់ផ្តើម​នៅ​ម៉ោង​ ​១៥​ ​និង​ ​៣០នាទី​រសៀល​ ​ដោយ​ក្នុង​នោះ​ ​នៅ​តង់​ទី១​ ​ក្រុម​មីយ៉ាន់ម៉ា​ ​បាន​ស៊ុត​ចូល​ទី​ដោយ​កីឡាករ​ ​Myat​ ​Kaung​ ​Khant​ ​នៅ​នាទី​ទី១៣​ ​ខណៈ​ក្រុម​ឥណ្ឌូ​នេ​ស៊ី​ ​បាន​ស៊ុត​ចូល​ទី​តាម​ស្មើ​វិញ​ដោយ​កីឡាករ​ ​Irianto​ ​នៅ​នាទី​ទី៣៨​ ​។​ ​
​ដោយឡែក​ ​នៅ​តង់​ទី២​ ​បើ​ទោះបីជា​មានការ​ខិតខំ​ប្រឹងប្រែង​ពីសំណាក់​កីឡាករ​នៃ​ក្រុម​ទាំងពីរ​យ៉ាងណាក៏ដោយ​ ​ក៏​មិន​មាន​កា​រស៊ុ​តប​ញ្ជូល​ទី​គ្នា​ទៀត​នោះ​ទេ​ ​។​ ​ដូចនេះ​ ​ចប់​ ​៩០នាទី​ ​ក្រុម​ទាំងពីរ​ ​ទទួល​បាន​ត្រឹម​មួយ​ពិន្ទុ​ដូចគ្នា​ ​។​ ​
​ក្នុង​ការប្រកួត​បន្ទាប់​ ​ក្រុម​មីយ៉ាន់ម៉ា​ ​នឹង​ត្រូវ​ជួប​ជាមួយនឹង​ក្រុម​កម្ពុជា​ ​ខណៈ​ដែល​ក្រុម​ឥណ្ឌូ​នេ​ស៊ី​ ​នឹង​ជួប​ជាមួយ​ក្រុម​ម៉ាឡេស៊ី​ ​ដែល​ការប្រកួត​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​ ​២០​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​៕

Loading...

ពេញនិយម