អបអរសាទរ! ក្រុមគោព្រៃកម្ពុជា បានទទួលជ័យជម្នះលើក្រុមម៉ាឡេស៊ី ១ ទល់នឹងសូន្យ និង បានឈរលេខ១ ពូល B
ភ្នំពេញ ៖ ទីបំផុត ក្រុម U22 របស់កម្ពុជា អាចយកជ័យជម្នះបានដោយលទ្ធផល ១ ទល់នឹងសូន្យ ទៅលើក្រុម U22 របស់ម៉ាឡេស៊ី ដែលធ្វើអោយក្រុមកម្ពុជា ដែលជាក្រុមម្ចាស់ផ្ទះ ទទួលបាន ៣ពិន្ទុ ឈរលេខ១ ក្នុងពូល B ។
ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២២ឆ្នាំ បានបើកការប្រកួតយ៉ាងស្វិតស្វាញ ដោយចាប់ផ្តើមពីម៉ោង ១៨ និង ៣០នាទី នាពហុកីឡដ្ឋានជាតិអូឡាពិក ដោយក្នុងនោះ ពេញមួយតង់ទី១ ក្រុមទាំងពីរ មិនមានបាល់ស៊ុតបញ្ជូលទីនោះទេ ។
រហូតដល់នាទីទី៦១ នៃតង់ទី២ កីឡាករ សេត រ៉ស៊ីប មកពីក្លិបបឹងកេត បានស៊ុតបាល់ Free Kick បញ្ជូលទីក្រុមម៉ាឡេស៊ី បានសម្រេច ធ្វើអោយក្រុមកម្ពុជា បាននាំមុខ ១ ទល់នឹងសូន្យ ហើយក៏ជាលទ្ធផលមួយនាំកម្ពុជា ទទួលបានជ័យជម្នះលើក្រុមម៉ាឡេស៊ី នៅក្រោយបញ្ចប់ការប្រកួត ៩០នាទី ។
សូមបញ្ជាក់ផងដែរថា មុនពេលក្រុមកម្ពុជា រកគ្រាប់បាល់បានមួយគ្រាប់ កីឡាករក្រុមម៉ាឡេស៊ី មួយរូប គឺ Haqiem បានទទួលកាតក្រហម(កាតលឿង ២ដង) ធ្វើអោយក្រុមម៉ាឡេស៊ី ប្រកួត ៣០នាទីចុងក្រោយ ដោយមានតែកីឡាករ ១០រូប ប៉ុណ្ណោះ ។
សម្រាប់ការប្រកួតបន្ទាប់ ក្រុមបាល់ទាត់កម្ពុជា នឹងជួបជាមួយក្រុមមីយ៉ាន់ម៉ា ខណៈដែលក្រុមម៉ាឡេស៊ី នឹងត្រូវជួបជាមួយក្រុមឥណ្ឌូនេស៊ី ដែលការប្រកួត នឹងធ្វើឡើងនៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៩៕

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍