Connect with us

កីឡាករ​ ​U18​ ​របស់​ក្លិប​ ​Fulham​ ​អាច​ប្រឈម​ការ​ជាប់ពន្ធ​នា​គារ​នៅក្នុង​ប្រទេស​សិង្ហបុរី​

អង់គ្លេស​៖​ ​កីឡាករ​ ​Ben​ ​Davis​ ​របស់​ក្លិប​ ​Fulham​ ​បាន​ខកខាន​ការ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​នៅក្នុង​ប្រទេស​សិង្ហ​បូរី​ ​ហើយ​អាច​ប្រឈមមុខនឹង​ជាប់ពន្ធ​នា​គារ​ ​នេះ​បើ​យោង​តាម​ក្រសួងការពារជាតិ​សិង្ហបុរី​ ​។​

​ខ្សែបម្រើ​រូប​នេះ​ ​បាន​ក្លាយជា​កីឡាករ​ដំបូងបង្អស់​មក​ពី​ប្រទេស​សិង្ហបុរី​ដែល​ចុះហត្ថលេខា​រយៈពេល​ ​២​ ​ឆ្នាំ​ជាមួយ​ក្លិប​ក្របខ័ណ្ឌ​ ​Premier​ ​League​ ​នៅពេល​ដែល​គាត់​បាន​ចូលរួម​ជាមួយ​ក្រុម​ ​Fulham​ ​កាលពី​រដូវ​ក្តៅ​មុន​។​ ​ប៉ុន្តែ​រដ្ឋាភិបាល​ប្រទេស​សិង្ហ​បូរី​ ​បាន​បដិសេធ​ការ​ស្នើសុំ​របស់​គាត់​ដើម្បី​ពន្យារពេល​បំពេញ​កាតព្វកិច្ច​បម្រើ​ជាតិ​ ​។​

​នៅ​ប្រទេស​សិង្ហបុរី​ ​បុរស​ទាំងអស់​ដែល​មាន​អាយុ​ចាប់ពី​ ​១៨ឆ្នាំ​ឡើង​ទៅ​ត្រូវតែ​ចូល​បម្រើ​នៅក្នុង​កងកម្លាំង​ប្រដាប់​អាវុធ​ប៉ូលិស​ ​ឬ​ ​កម្លាំង​ការពារ​ស៊ីវិល​រយៈពេល​ ​២ឆ្នាំ​ ​។​ ​

​ប្រសិនបើ​ ​Davis​ ​គេចវេស​កាតព្វកិច្ច​នេះ​ ​រូបគេ​អាច​ប្រឈមមុខ​ការ​ជាប់គុក​រហូតដល់​ ​៤ខែ​ ​ហើយ​រយៈពេល​កាត់ទោស​នេះ​ ​កើនឡើង​ស្របតាម​រយៈពេល​នៃ​ការ​គេចវេស​ដោយ​អតិបរមា​ ​គឺ​ ​៣ឆ្នាំ​សម្រាប់​អ្នក​ដែល​គេចវេស​ពី​កាតព្វកិច្ច​ពី​ ​១៧​ ​ទៅ​ ​២៣ឆ្នាំ​ ​ឬ​ច្រើនជាង​នេះ​ ​៕​

ប្រភព៖ TrollKhmer

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម