Connect with us

ក្លិប​មួយ​នៅ​អ៉ី​តា​លី​ ​ត្រូវ​បាន​ដកចេញ​ពី​លី​ហ្គ​ ​ក្រោយ​ប្រកួត​ចាញ់​គេ​ច្រើនពេក​

អ៉ី​តា​លី​ ​៖​ ​ក្រុម​នៅ​លី​ហ្គ​លំដាប់​ទី៣​ ​របស់​អ៊ីតាលី​ ​ឈ្មោះ​ ​Pro​ ​Piacenza​ ​ត្រូវ​បាន​ដកចេញ​ពី​លី​ហ្គ​ ​ក្រោយពី​ត្រូវ​គូប្រកួត​ស៊ុត​បញ្ចូល​ទី​ ​២០​ ​ទល់នឹង​ ​០​ ​ដោយក្រុម​នេះ​ ​មានត្រឹមតែ​កីឡាករ​ ​៧នាក់​លេង​លើ​ទីលាន​។​ ​

​កីឡាករ​ទាំង​ ​៧នាក់​ដែល​ត្រូវ​ប្រឈមមុខនឹង​ក្រុម​ ​Cuneo​ ​គឺ​សុទ្ធតែ​មាន​វ័យ​ជំទង់​ ​ជាមួយ​ប្រធាន​ក្រុម​ ​Nicola​ ​Cirigliano​ ​អាយុ​ ​១៨ឆ្នាំ​ ​។​ ​មុន​ពេល​ការប្រកួត​កាលពី​ថ្ងៃអាទិត្យ​ ​ពួកគេ​បាន​បរាជ័យ​ ​៣លើ​ក​ជាប់​ៗ​ ​គ្នា​រួចមក​ហើយ​ ​។​ ​

​មូលហេតុ​ដែល​ត្រូវ​ដកចេញ​ពី​លី​ហ្គ​ ​ព្រោះ​ក្លិប​នេះ​ ​មាន​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​ ​និង​ស្ថិតនៅ​ក្រោម​ក្របខ័ណ្ឌ​ ​Serie​ ​C​ ​Group​ ​A​ ​ដែល​មិន​មានលទ្ធភាព​បង់ប្រាក់​ឲ្យ​កីឡាករ​ ​និង​បុគ្គលិក​ឡើយ​ ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កាលពី​ថ្ងៃច័ន្ទ​ ​ស្ថាប័ន​គ្រប់​គ្រង​លី​ហ្គ​បានសម្រេច​ថា​ ​កីឡាករ​មួយចំនួន​ដែល​មិនបាន​ចុះឈ្មោះ​ ​និង​ដកខ្លួន​ចេញពី​ក្រុម​ ​ដោយក្រុម​ ​Cuneo​ ​ឈ្នះ​ដោយ​ស្វ័យប្រវត្តិ​ ​៣​-​០​៕​

ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម