ពលរដ្ឋ៤០០គ្រួសារ ដែលរងគ្រោះដោយជំនន់ភ្លៀងនៅស្រុកស្រែអំបិល ទទួលបានអំណោយពីលោកជំទាវ សៀង ចាន់ហេង
(កោះកុង)៖ ប្រជាពលរដ្ឋទាំង៤០០គ្រួសារ មកពីបណ្តាភូមិក្នុងឃុំដងពែង ស្រុកស្រែអំបិល ទទួលបាន មុង ក្រមា ភួយ អាវភ្លៀង មី១កេស នឹងថវិកា៥ម៉ឺនរៀល ពីលោកជំទាវ ឧកញ៉ា បណ្ឌិត សៀង ចាន់ហេង នាយិកាក្រុមហ៊ុនអភិវឌ្ឍន៍ ។
សូមបញ្ជាក់ថា ការលិចធ្ងន់ធ្ងរក្នុងស្រុកស្រែអំបិលមានភូមិចំនួន៣ គឺភូមិព្រះអង្គកែវ ភូមិបាក់អង្រុត និងភូមិពោធិ៍បឹង ក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដោយសារជំនន់ទឹកភ្លៀងកាន់តែកើនឡើង នៅតំបន់ព្រែកស៉ីខ១ ព្រោះតែភ្លៀងនៅបន្តធ្លាក់ហូរពីភ្នំមកព្រែកច្រើន ហួសបរិមាណព្រែកដែលរាក់មិនអាចហូរទាន់ទៅសមុទ្រមិនក៏បាចសាចលិចភូមិតែម្តង ។
ក្នុងនោះរបាយការណ៍បឋមពីអភិបាលស្រុកស្រែអំបិលលោក ទួន សិលា បានឲ្យដឹងថា មានប្រជាពលរដ្ឋ៣០៨គ្រួសារ បានលិចលំនៅស្ថាន និងដីស្រែចម្ការចំនួន១.០៦៧ហិកតា ក៏កំពុងលិចលង់ រីឯសត្វពាហនៈត្រូវបាននាំមកទីទួលសុវត្ថិភាពអស់ហើយ ៕ (សុភា)
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍