Connect with us

អបអរសាទរ​!​ ​ក្រុម​ ​U22​ ​ថៃ​ ​បាន​ទទួល​ជ័យជម្នះ​លើ​ក្រុម​ហ្វីលីពីន​ ​៣​ ​ទល់នឹង​សូន្យ​ ​និង​បាន​ឈរ​លេខ១​ ​ពូល​ ​A​

ភ្នំពេញ​ ​៖​ ​ទីបំផុត​ ​ក្រុម​ ​U22​ ​របស់​ថៃ​ ​បាន​យកជ័យ​ជម្នះ​ដោយ​ស្រួល​ ​ក្នុង​លទ្ធផល​ ​៣​ ​ទល់នឹង​សូន្យ​ ​ទៅលើ​ក្រុម​ ​U22​ ​របស់​ហ្វីលីពីន​ ​ដែល​ធ្វើអោយ​ក្រុម​ថៃ​ ​ទទួល​បាន​ ​៣ពិន្ទុ​បន្ថែម​ទៀត​ ​ឡើងឈរ​លេខ១​ ​ក្នុង​ពូល​ ​A​ ​(​មាន៦ពិន្ទុ​)​ ​។​ ​តាមរយៈ​លទ្ធផល​នេះ​ ​ក្រុម​ ​U22​ ​របស់​ថ្ងៃ​ ​មាន​ភាគរយ​ខ្ពស់​ ​ក្នុង​ការ​ឡើង​ទៅកាន់​វគ្គ​ ​១​/​៤​ ​នៃ​ព្រឹត្តិ​ការណ៍​ប្រកួត​បាល់ទាត់​ពានរង្វាន់​ ​AFF​ ​U22​ ​Championship​ ​2019​ ​ដែល​កម្ពុជា​ ​ធ្វើជា​ម្ចាស់ផ្ទះ​ ​។​ ​
​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​ ​២២ឆ្នាំ​ ​ថៃ​ ​បាន​បើក​ការប្រកួត​យ៉ាង​ស្វិតស្វាញ​ ​ដោយ​ចាប់ផ្តើម​ពី​ម៉ោង​ ​១៥​ ​និង​ ​៣០នាទី​ ​នា​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡា​ពិ​ក​ ​ដោយ​ក្នុង​នោះ​ ​តង់​ទី១​ ​ក្រុម​ ​U22​ ​ថៃ​ ​ស៊ុត​បាល់​បញ្ជូល​ទី​ក្រុម​ហ្វីលីពីន​ ​ចំនួន​ ​២គ្រាប់​ ​ក្នុង​នោះ​ ​ស៊ុត​ចូល​ទីនៅ​នាទី​ទី៣​ ​ដោយ​កីឡាករ​ ​Wongkorn​ ​និង​ ​មួយ​គ្រាប់​ទៀត​ ​ស៊ុត​ចូល​នៅ​នាទី​ទី​ ​១៣​ ​ដោយ​កីឡាករ​ ​Ngam​ ​។​ ​
​ដោយឡែក​ ​នៅ​តង់​ទី២​ ​ក្រោយ​ការប្រកួត​ដ៏​ស្វិតស្វាញ​បន្ថែម​ទៀត​ ​ក្រុម​ ​U22​ ​របស់​ថៃ​ ​បាន​ស៊ុត​បញ្ជូល​ទីមួយ​គ្រាប់​ទៀត​នៅ​នាទី​ទី​ ​៨៤​ ​ដោយ​កីឡាករ​ ​Promsupa​ ​។​ ​ចប់​ការប្រកួត​ ​ក្រុម​ ​U22​ ​ថៃ​ ​បាន​ឈ្នះ​ក្រុម​ហ្វីលីពីន​ ​ដោយ​លទ្ធផល​ ​៣ទល់នឹង​សូន្យ​ ​ដែល​ផ្តល់​លទ្ធភាព​ខ្ពស់​ ​ក្នុង​ការ​ឆ្លង​ចូល​ទៅកាន់​វគ្គ​បន្ទាប់​ទៀត​ ​។​
​សម្រាប់​ការប្រកួត​បន្ទាប់​ ​ក្រុមបាល់ទាត់​ថៃ​ ​នឹង​ជួប​ជាមួយ​ក្រុម​វៀតណាម​ ​ខណៈ​ដែល​ក្រុម​ហ្វីលីពីន​ ​នឹង​ត្រូវ​ជួប​ជាមួយ​ក្រុម​ទីម័រខាងកើត​ ​ដែល​ការប្រកួត​ ​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​ ​២១​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​៕​

Loading...

ពេញនិយម