តោះមកដឹងពីតម្លៃកាមេរ៉ា ដែលបម្រើការផ្សាយផ្ទាល់ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ AFF U22 Championship 2019
ភ្នំពេញ ៖ ឆ្លងកាត់ការប្រកួតដំបូងក្នុងវគ្គវិលជុំសន្សំពិន្ទុ សម្រាប់ពូល A និង ពូល B កាលពីថ្ងៃទី ១៧ និងទី១៨ ខែកុម្ភៈកន្លងទៅនេះ ទស្សនិកជន ដែលបានតាមដានការផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ CTN និង MyTV បានកោតសសើរចំពោះរូបភាពនៃការផ្សាយផ្ទាល់ ដោយនិយាយថា មានគុណភាពច្បាស់ល្អ និង ត្រជាក់ភ្នែក។
ទាក់ទិននឹងបញ្ហានេះ បើតាមប្រធានបច្ចេកទេសទទួលបន្ទុកក្នុងការផ្សាយផ្ទាល់ បានអោយដឹងថា សម្រាប់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ AFF U22 Championship 2019 ដែលកម្ពុជា ទទួលបានធ្វើជាម្ចាស់ផ្ទះ ហើយស្ថានីយទូរទស្សន៍ MyTV និង CTN ទទួលបានសិទ្ធផ្សាយផ្ទាល់នេះ គឺមានការប្រើប្រាស់កាមេរ៉ាទំនើបៗ Full HD រហូតដល់ទៅ ១០គ្រឿង និង ការបំពាក់ Field Box Lens ចំនួន ២បន្ថែមទៀត ។
បើតាមប្រធានបច្ចេកទេស កាមេរ៉ាចំនួន ១០គ្រឿងដែលបានបំពាក់សម្រាប់បម្រើការផ្សាយនេះមានតម្លៃសរុបរហូតទៅដល់ជាង ៥២ ម៉ឺនដុល្លារ និង ដោយឡែក សម្រាប់ Box Lens Canon Digi Super 100x និង Box Lens Canon Digi Super 76x ដែលបានបំពាក់ ជាពិសេសសម្រាប់ចាប់យកប្លង់ជិតនោះ មានតម្លៃសរុបជាង២៥ម៉ឺនដុល្លារ គិតតាមតម្លៃទីផ្សារបច្ចុប្បន្ន ។ ដូចនេះ សរុបកាមេរ៉ា និង Lenses ដែលត្រូវបានបំពាក់សម្រាប់បម្រើអោយការផ្សាយផ្ទាល់នេះ មានតម្លៃជាង ៧៧ម៉ឺនដុល្លារអាមេរិក ដោយមិនទាន់គិតពីឧបករណ៍គាំទ្រផេ្សងទៀតនៅឡើយនោះទេ។
ប្រធានបច្ចេកទេស ក៏បានអោយដឹងផងដែរថា ការបំពាក់កាមេរ៉ា និង Lens ដែលទំនើបៗនេះ គឺដើម្បីធ្វើយ៉ាងណាអោយការផ្សាយផ្ទាល់នេះ ផ្តល់នូវរូបភាពច្បាស់ ត្រជាក់ភ្នែកសម្រាប់ទស្សនិកជន ដែលទស្សនានៅតាមគេហដ្ឋាន ក៏ដូចជាតាមបណ្តាញទំនាក់ទំនងផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។ ទន្ទឹមគ្នានេះ ក៏ដើម្បីជួយផ្សព្វផ្សាយពីការអភិវឌ្ឍន៍នៃវិស័យកីឡាបាល់ទាត់កម្ពុជា ទៅឆាកអន្តរជាតិ ដោយសារតែការផ្សាយផ្ទាល់នេះ ក៏មានការយកទៅផ្សាយបន្តផ្ទាល់នៅតាមកញ្ចក់ទូរទស្សន៍នៃបណ្តាប្រទេសដែលបានបញ្ជូនក្រុមកីឡាបាល់ទាត់មកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ AFF U22 Championship 2019 នេះផងដែរ ។
ក្រៅពីផ្សាយផ្ទាល់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ AFF U22 Championship 2019 ឧបករណ៍ទំនើបទាំងអស់នេះ ក៏នឹងបម្រើដល់ការផ្សាយផ្ទាល់ព្រឹត្តិការណ៍បាល់ទាត់ AFC U23 CHAMPIONSHIP Qualifiers Group H ដែលនឹងចាប់ផ្តើមពីថ្ងៃទី ២២ ដល់ ២៦ ខែមិនា ឆ្នាំ ២០១៩ ដែលការប្រកួត នឹងធ្វើឡើងនាពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ។
ស្ថានីយទូរទស្សន៍ MyTV និង CTN សូមសម្តែងនូវការអរគុណចំពោះការគាំទ្រ និងលើកទឹកចិត្ត ពីសំណាក់ទស្សនិកជនកម្ពុជា សម្រាប់ការផ្សាយផ្ទាល់ព្រឹត្តិការណ៍បាល់ទាត់ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនេះ ។ ជាមួយគ្នានេះ ស្ថានីយទូរទស្សន៍ MyTV និង CTN ក៏សូមធ្វើការអភ័យទោសប្រសិនបើមានកំហុសឆ្គងអចេតនាណាមួយកើតឡើង ក្នុងអំឡុងពេលនៃការផ្សាយផ្ទាល់នេះ ៕
- អត្ថបទទាក់ទង :
- AFF U22 Championship 2019
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍