អបអរសាទរ! ក្រុម U22 វៀតណាម ជាក្រុមទី២ ដែលឡើងទៅវគ្គ ១/៤ ក្រោយទទួលជ័យជម្នះលើក្រុមទីម័រខាងកើត ៤ ទល់នឹងសូន្យ
ភ្នំពេញ ៖ ទីបំផុត ក្រុម U22 របស់វៀតណាម បានកក់កៅអីនៅវគ្គ ១/៤ នៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ AFF U22 Championship 2019 ក្រោយយកជ័យជម្នះ ក្នុងលទ្ធផល ៤ ទល់នឹងសូន្យ ទៅលើក្រុម U22 របស់ទីម័រខាងកើត ។
ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២២ឆ្នាំ វៀតណាម បានបើកការប្រកួតយ៉ាងស្វិតស្វាញ ដោយចាប់ផ្តើមពីម៉ោង ១៨ និង ៣០នាទី នាពហុកីឡដ្ឋានជាតិអូឡាពិក ដោយក្នុងនោះ តង់ទី១ ក្រុម U22 វៀតណាម ស៊ុតបាល់បញ្ជូលទីក្រុមទីម័រខាងកើត ចំនួន ១គ្រាប់ នៅនាទីទី៤០ ដោយកីឡាករ Danh Trung Trang ។
ដោយឡែក នៅតង់ទី២ ក្រោយការប្រកួតដ៏ស្វិតស្វាញបន្ថែមទៀត ក្រុម U22 របស់វៀតណាម បានស៊ុតបញ្ជូលទីគ្រាប់ទី២ នៅនាទីទី៦២ ដោយកីឡាករ Danh Trung Tran ដដែល ខណ:គ្រាប់ទី៣ រកបាននៅនាទីទី៨២ ដោយកីឡាករ Phan Thanh Hua និង គ្រាប់ទី៤ នៅនាទីទី ៩០បូក ដោយកីឡាករ Le Xuan To ។ ចប់ការប្រកួត ក្រុម U22 វៀតណាម បានឈ្នះក្រុមទីម័រខាងកើត ដោយលទ្ធផល ៤ ទល់នឹងសូន្យ ដែលផ្តល់កៅអីអោយវៀតណាម ក្នុងការឆ្លងចូលទៅកាន់វគ្គ ១/៤ បន្ទាប់ទៀត ។
សម្រាប់ពូល A នេះ បានរកឃើញក្រុមចំនួន២ហើយ ដែលឡើងទៅវគ្គ១/៤ ក្នុងនោះរួមមានក្រុម U22 ថៃ ដែលបានឈ្នះ២ប្រកួត និង ក្រុមវៀតណាម បានឈ្នះ២ប្រកួត មាន ៦ពិន្ទុដូចគ្នា ។
សម្រាប់ការប្រកួតបន្ទាប់ ក្រុមបាល់ទាត់ថៃ នឹងជួបជាមួយក្រុមវៀតណាម ខណៈដែលក្រុមហ្វីលីពីន នឹងត្រូវប្រកួតបង្គ្រប់កិច្ចជាមួយក្រុមទីម័រខាងកើត នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៩។
- អត្ថបទទាក់ទង :
- AFF U22 Championship 2019
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍