កម្ពុជា បានបញ្ចប់ការនាំចូលអំបិលពីប្រទេសចិន ក្រោយការផលិតក្នុងស្រុក ទទួលបានលទ្ធផលល្អ
កំពត៖ កម្ពុជា បានបញ្ចប់ការនាំចូលអំបិលពីប្រទេសចិន ត្រឹមបរិមាណនាំចូល១ម៉ឺនតោន នៃផែនការនាំចូល៣ម៉ឺនតោន ដែលកម្ពុជា បានចុះកុងត្រានាំចូលដើម្បីផ្គត់ផ្គង់ទីផ្សាររបស់ខ្លួន ក្រោយពីកម្ពុជា ខកខានផលិតអំបិល តាមបរិមាណដែលខ្លួនត្រូវការ អស់រយៈពេលពីររដូវកាលជាប់ៗគ្នា ។
លោក ប៊ុន បារាំង ប្រធានសហគមន៍អ្នកផលិតអំបិលកំពត-កែប បានអះអាងថា សហគមន៍អ្នកផលិតអំបិល បាននាំចូលអំបិលចំនួន១ម៉ឺនតោនរួចរាល់ហើយ ប៉ុន្តែ ខ្លួនមិនអាចនាំចូលបរិមាណអំបិលដែលខ្លួនបានសន្យានាំចូលប្រមាណ២ម៉ឺនតោនផ្សេងទៀតនោះទេ ដោយសារការផលិតអំបិលក្នុងស្រុក បានចាប់ផ្តើមដំណើរការដោយទទួលលទ្ធផលល្អ ។
លោក ប៊ុន បារាំង ប្រធានសហគមន៍
លោក ប៊ុន បារាំង បានបន្ថែមថា តាមរយៈកិច្ចសន្យានាំចូលអំបិលពីប្រទេសចិន កម្ពុជាត្រូវការអំបិលសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក សម្រាប់ខែវិច្ឆិកា ខែធ្នូ នៃឆ្នាំ២០១៨ និង ខែមករា នៃឆ្នាំ២០១៩ ។ ប៉ុន្តែ ក្រោយការនាំចូលត្រឹម១ម៉ឺនតោន ការផលិតអំបិលក្នុងស្រុក ក៏ទទួលបានលទ្ធផលល្អ ដែលមិនតម្រូវឲ្យមានការនាំចូលបន្ថែមនោះទេ ព្រោះបារម្ភចំពោះការធ្លាក់ចុះតម្លៃអំបិល និង ការចាល់ផលិតផលក្នុងស្រុក ។
លោក ប៊ុន បារាំង បានបញ្ជាក់ថា ទោះបីកម្ពុជាខកខាននាំចូលគ្រប់បរិមាណដែលខ្លួនបានសន្យានាំចូល ក៏កម្ពុជាមិនរងការពិន័យណាមួយនោះដែរ ព្រោះកិច្ចសន្យា ក៏បានចងរួចជាស្រេចថា ការនាំចូល នឹងបញ្ឈប់នៅពេលការផលិតក្នុងស្រុក ឆ្លើយតបនឹងតម្រូវការឡើងវិញ ។
សូមបញ្ជាក់ថា ផលិតកម្មអំបិលក្នុងខេត្តកំពត និងខេត្តកែប មានសហគមន៍ផលិតអំបិលចំនួន ៧ ដែលគ្រប់ដណ្តាប់លើដីស្រែអំបិលជាង ៤ពាន់ហិកតា ហើយត្រូវបានបែងចែកជាក្រុមផលិតតូចៗ ជិត ២០០ ក្រុមផ្សេងទៀត។
លោក ប៊ុន បារាំង បានឲ្យដឹងថា ថ្វីត្បិតតែប្រឈមមុខនឹងដីឡើងថ្លៃ នៅតាមតំបន់មាត់សមុទ្រនៃខេត្តកែប និងកំពត តែបរិមាណផលិតអំបិល ចេញពីតំបន់នេះ មិនគួរឲ្យបារម្ភចំពោះការធ្លាក់ចុះនោះទេ ព្រោះផ្ទៃដីសម្រាប់ផលិត មិនតម្រូវឲ្យបង្វែរទៅធ្វើសកម្មភាពផ្សេង ក្រៅពីការផលិតអំបិលនោះទេ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍