គ្រាន់តែត្រលប់មកពីហ្វីលីពីនភ្លាម បវរកញ្ញា ហង្ស សុរិយាន់ រវល់រហូតទាល់តែ…
ភ្នំពេញ ៖ បវរកញ្ញា ហង្ស សុរិយាន់ បានកំពុងតែមមាញឹកយ៉ាងខ្លាំង ក្នុងការងារសិល្បៈរបស់ខ្លួន បន្ទាប់ពីបាននាំយកនូវកិត្តិយសជូនជាតិ ដោយកញ្ញា សុរិយាន់ បានជាប់ក្នុងចំណោមបវរកញ្ញា១១នាក់ចុងក្រោយ ក្នុងកម្មវិធីប្រកួត Miss Global នៅប្រទេសហ្វីលីពីន ។
ថ្លែងប្រាប់ MyTV Plus នៅថ្ងៃនេះ កញ្ញា ហង្ស សុរិយាន់ បានអោយដឹងថា គ្រាន់តែត្រលប់មកពីហ្វីលីពីនភ្លាម កញ្ញា បានទទួលការងារសិល្បៈជាច្រើន រហូតដល់គ្មានពេលសម្រាក ។ កញ្ញា បានបន្ថែមទៀតថា កញ្ញាទទួលបានការងារជាច្រើន ដូចជា ការថតខ្សែភាពយន្ត ការថតពាណិជ្ជកម្ម ការថតម៉ូត និងការងារជាច្រើនទៀត រហូតទាល់តែឈឺព្រោះរកពេលសម្រាកគ្មាន ។
បើទោះបីជាមានការហត់នឿយយ៉ាងណា កញ្ញា សុរិយាន់ នៅតែបង្ហាញក្តីសប្បាយចិត្តមែនទែនព្រោះ កញ្ញា ទទួលបានការគាំទ្រខ្លាំង ដែលជាហេតុធ្វើឲកញ្ញាទទួលបានការងារច្រើនបែបនេះ ។
ជាចុងក្រោយ កញ្ញា សុរិយាន់ បានអះអាងថា នឹងព្យាយាមពង្រឹងការសម្តែងរបស់ខ្លួនដើម្បីតបស្នងទៅដល់អ្នកគាំទ្ររបស់ខ្លួនវិញ៕
អត្ថបទ៖ ណារ៉ូត
- អត្ថបទទាក់ទង :
- Featured
- ហង្ស សុរិយាន់

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍