កម្ពុជា អនុម័តលើគម្រោងវិនិយោគទីក្រុងទេសចរណ៍ និងសណ្ឋាគារផ្កាយ៥ តម្លៃទុនជិត ៦០០លានដុល្លារ
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តលើគម្រោងវិនិយោគទីក្រុងទេសចរណ៍ និងសណ្ឋាគារប្រណិតចំនួនពីរផ្សេងគ្នា ដែលមានតម្លៃទុនវិនិយោគជិត ៦០០លានដុល្លារអាមេរិក ស្ថិតខេត្តជាប់តំបន់ឆ្នេររបស់ព្រះរាជាណាចក្រកម្ពុជា ។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានបង្ហាញនៅលើទំព័រហ្វេស ប៊ុករបស់ខ្លួន បានឲ្យដឹងថា គម្រោងវិនិយោគនោះ គឺមានក្រុមហ៊ុន Union City Development Group CO.,LTD ដែលមានគម្រោងអភិវឌ្ឍន៍ទីក្រុងទេសចរណ៍ “TEMI” រួមមាន ៖ សណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៨០០បន្ទប់ មជ្ឈមណ្ឌលពាណិជ្ជកម្ម តារាងវាយកូនគោល បឹងហ្គាឡូ ផ្ទះវីឡា រមណីយដ្ឋានទេសចរណ៍ សួនកំសាន្ត ចំណតកប៉ាល់ និងគម្រោងផ្សេងៗមួយចំនួនទៀត ដែលមានទីតាំងវិនិយោគស្ថិតនៅស្រុកគីរីសាគរ ខេត្តកោះកុង មានទុនវិនិយោគប្រមាណ ៥០០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥១៥០កន្លែង ។
ដោយឡែក គម្រោងវិនិយោគមួយទៀតនោះ គឺ ក្រុមហ៊ុន Nanjing Dadi Construction (CAMBODIA) Development Group CO.,LTD ដែលមានគម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន ៣០០បន្ទប់ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងរីហ្សត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៨៨,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៥៩៨កន្លែង ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍