Connect with us

មន្រ្តី​សុខាភិបាល​ ​ស្នើ​អោយ​ក្រុម​គ្រូពេទ្យ​តាមដាន​ ​និង​រក​ឃើញ​ឲ្យ​ទាន់ពេល​វេលា​នូវ​ករណី​ជំងឺ​ផ្ដាសាយ​ជ្រូក​អាហ្រ្វិក​

​ភ្នំពេញ​ ​៖​ ​មន្រ្តី​ជាន់ខ្ពស់​ក្រសួងសុខាភិបាល​ ​ស្នើ​អោយ​ក្រុម​គ្រូពេទ្យ​តាមដាន​ ​និង​រក​ឃើញ​ឲ្យ​ទាន់ពេល​វេលា​នូវ​ករណី​ជំងឺ​ផ្ដាសាយ​ជ្រូក​អាហ្រ្វិក​ ​ប្រសិនបើ​មាន​ឆ្លង​ចូល​មកកាន់​កម្ពុជា​ ​និង​ ​ត្រូវ​ឆ្លើយតប​អោយ​ទាន់ពេល​វេលា​ ​។​ ​
​ការ​ស្នើ​នេះ​ ​បាន​ធ្វើឡើង​ក្រោយពេល​ដែល​ជំងឺ​ផ្ដាសាយ​ជ្រូក​អាហ្រ្វិក​ ​(​African​ ​swine​ ​fever​)​ ​បាន​ឆ្លង​មកដល់​ប្រទេស​វៀតណាម​ ​ដែល​នៅ​ជាប់នឹង​ប្រទេស​កម្ពុជា​ ​ហើយក៏​ជា​ប្រទេស​ផ្គត់ផ្គង់​សាច់​ជ្រូក​ ​មកកាន់​ទីផ្សារ​កម្ពុជា​ផង​ដែរ​ ​។​ ​
​ថ្លែងប្រាប់​ ​MyTV​ ​Plus​ ​នៅ​ថ្ងៃទី​ ​២០​ ​ខែកុម្ភៈ​នេះ​ ​លោក​វេជ្ជបណ្ឌិត​ ​លី​ ​សូ​វ៉ាន់​ ​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ ​នៃ​ក្រសួងសុខាភិបាល​ ​បាន​លើកឡើង​ថា​ ​ជំងឺ​ផ្តាសាយ​ជ្រូក​ប្រភេទ​ថ្មីនេះ​ ​មិន​ឆ្លង​មក​មនុស្ស​នោះ​ទេ​ ​តែ​ឆ្លង​ខ្លាំង​ក្នុងចំណោម​សត្វ​ជ្រូក​ ​។​ ​ដូចនេះ​ ​តម្រូវឲ្យ​ខាង​ពេទ្យ​ ​ត្រូវ​មាន​ប្រព័ន្ធ​តាមដាន​ ​និង​រក​ឃើញ​ឲ្យ​ទាន់ពេល​វេលា​ ​ព្រមទាំង​ឆ្លើយតប​រហ័ស​បំផុត​ ​និង​ទាន់ពេល​វេលា​បំផុត​ ​បើ​មិន​ដូច្នោះ​ ​នឹង​អន្តរាយ​ដល់​ផលិតកម្ម​សាច់​ជ្រូក​ទំាង​មូល​ ​។​


​បើ​ទោះបីជា​វា​មិន​ឆ្លង​មក​មនុស្ស​យ៉ាងណាក៏ដោយ​ ​លោក​វេជ្ជបណ្ឌិត​ ​លី​ ​សូ​វ៉ាន់​ ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ ​មិន​ត្រូវ​បរិភោគ​ ​ឬ​ ​លក់​បន្ត​ ​នូវ​សាច់​ជ្រូក​ ​ដែល​ឈឺ​ ​ឬ​ ​ស្លាប់​ ​ដោយ​មិនដឹង​មូលហេតុ​នោះ​ទេ​ ​ដើម្បី​កុំ​អោយ​ឆ្លង​ជំ​ងឺ​ផ្សេង​ៗ​ ​។​
​បើ​យោង​តាម​ការ​ចេញផ្សាយ​នៅ​ថ្ងៃម្សិល​ម៉ិញ​ដោយសារ​ព័ត៌មាន​ហ្វីលីពីន​ ​បាន​អោយ​ដឹង​ថា​ ​ជំងឺ​ផ្ដាសាយ​ជ្រូក​អាហ្រ្វិក​ ​(​African​ ​swine​ ​fever​)​ ​បាន​ឆ្លង​ចូល​មកដល់​ប្រទេស​វៀតណាម​ ​ហើយដែល​ក្រសួង​កសិកម្ម​ហ្វីលីពីន​ ​បានសម្រេច​ធ្វើការ​ហាមឃាត់​រួចហើយ​ ​សម្រាប់​ការនាំចូល​សាច់​ជ្រូក​ ​និង​ផលិតផល​ពី​សាច់​ជ្រូក​ ​ពី​ប្រទេស​វៀតណាម​ ​ដើម្បី​ការពារ​ផលិតកម្ម​សាច់​ជ្រូក​ក្នុង​ប្រទេស​នេះ​ ​៕​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម