Connect with us

កុំ​ភ្លេច​ចូលរួម​ ​សង្ក្រាន្ត​ជុំ​មិត្ត​ ​នៅ​វិទ្យាល័យ​ ​ហ៊ុន​ ​សែន​ ​ប៊ុ​នរ៉ា​នី​ ​វត្តភ្នំ​ ​ថ្ងៃទី៣០​-​៣១​ ​ខែមីនា​

ភ្នំពេញ​ ​៖​ ​គណ​កម្មការ​រៀបចំ​សង្ក្រាន្ត​ជុំ​មិត្ត​ ​នៅ​វិទ្យាល័យ​ ​ហ៊ុន​ ​សែន​ ​ប៊ុ​នរ៉ា​នី​ ​វត្តភ្នំ​ ​ដែល​ស្ថិតនៅ​សង្កាត់​ស្រះចក​ ​ខណ្ឌដូនពេញ​ ​រាជធានី​ភ្នំពេញ​ ​បាន​អំពាវនាវ​ដល់​សប្បុ​រ​ជន​នានា​ ​អោយ​ចូលរួម​គាំទ្រ​សម្រាប់​ព្រឹត្តិ​ការណ៍​ប្រចាំឆ្នាំ​មួយ​នេះ​ ​។​ ​
​បើ​តាម​លោក​ ​ស៊ឹម​ ​សុខ​ទូច​ ​បាន​អោយ​ដឹង​ថា​ ​សង្ក្រាន្ត​ជុំ​មិត្ត​ ​គឺជា​ព្រឹត្តិ​ការណ៍​ប្រពៃណី​ជាតិ​មួយ​ ​ដែល​រួមមាន​ទាំង​កម្មវិធី​តាម​បែប​សាសនា​,​ ​ការ​រាំ​តាម​ចង្វាក់​ប្រពៃណី​ជាតិ​,​ ​ការ​សម្តែង​បែប​កម្សាន្ត​ ​រួម​នឹង​ការ​តាំង​ពិ​ព័រ​ណ៌​ផលិត​ផល​ផ្សេង​ៗ​ដោយ​សិស្ស​ ​និង​អតីត​សិស្ស​នៃ​វិទ្យាល័យ​ ​ហ៊ុន​ ​សែន​ ​ប៊ុ​នរ៉ា​នី​ ​វត្តភ្នំ​ ​។​
​លោក​ ​ស៊ឹម​ ​សុខ​ទូច​ ​ក៏បាន​អោយ​ដឹងផង​ដែរ​ថា​ ​សង្ក្រាន្ត​ជុំ​មិត្ត​នេះ​ ​រៀបចំឡើង​ក្នុង​គោលបំណង​ ​លើកទឹកចិត្ត​អោយ​សិស្ស​បាន​ចូលរួម​ក្នុង​សកម្មភាព​ជួយ​អភិវឌ្ឍន៍​សាលារៀន​ ​ក៏ដូចជា​បង្កើន​ការ​ ​យល់ដឹង​ពី​សាសនា​ ​ទំនៀម​ទំ​លាប់​ប្រពៃណី​ ​និង​ការ​ផ្សព្វផ្សាយ​ពី​វប្បធម៌​ ​រួម​នឹង​គំនិត​ច្នៃប្រឌិត​។​ ​
​វា​ក៏​ជា​ឪ​កាស​មួយ​សម្រាប់​ការ​ជួបជុំគ្នា​ឡើងវិញ​ ​និង​ការ​កសាង​នូវ​ទំនាក់ទំនង​មិត្តភាព​រវាង​អតីត​សិស្ស​ ​និង​អតីត​គ្រូបង្រៀន​ ​ជាមួយនឹង​ ​សិស្ស​ ​និង​គ្រូបង្រៀន​បច្ចុប្បន្ន​ ​ក៏ដូចជា​ចែករំលែក​នូវ​ការ​ចងចាំ​ ​និង​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក​ ​។​
​សង្ក្រាន្ត​ជុំ​មិត្ត​ ​វិទ្យាល័យ​ ​ហ៊ុន​ ​សែន​ ​ប៊ុ​នរ៉ា​នី​ ​វត្តភ្នំ​ ​នឹង​ប្រព្រឹត្តទៅ​រយៈពេល២ថ្ងៃ​ ​ដោយ​ចាប់ពី​ថ្ងៃទី​ ​៣០​ ​ដល់​ថ្ងៃទី​ ​៣១​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​ក្នុង​បរិវេណ​វិទ្យាល័យ​ផ្ទាល់​ ​។​ ​
​គណ​កម្មការ​រៀបចំ​ ​ក៏បាន​អំពាវនាវ​ដល់​សប្បុរសជន​ ​និង​ ​អតីត​សិស្ស​ ​ក៏ដូចជា​សិស្ស​នៃ​វិទ្យាល័យ​ ​ហ៊ុន​ ​សែន​ ​ប៊ុ​នរ៉ា​នី​ ​វត្តភ្នំ​ ​ចូលរួម​គាំទ្រ​ដល់​ព្រឹត្តិ​ការណ៍​សង្ក្រាន្ត​ជុំ​មិត្ត​នេះ​ ​អោយ​បាន​ច្រើន​កុះករ​ផង​ដែរ​ ​៕​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម