Connect with us

Lady​ ​Gaga​ ​បែកបាក់​គ្នា​ជាមួយ​គូ​ដណ្តឹង​របស់​ខ្លួន​ហើយ​

តារាចម្រៀង​ស្រី​លំដាប់​ពិភពលោក​ ​Lady​ ​Gaga​ ​បាន​បែកបាក់​គ្នា​ជាមួយ​គូ​ដណ្តឹង​របស់​ខ្លួន​លោក​ ​Christian​ ​Carino​ ​ហើយ​។​ ​អ្នកតំណាង​ឱ្យ​តារាចម្រៀង​ ​និង​តារា​សម្តែង​រូប​នេះ​បាន​បញ្ជាក់​ទៅកាន់​សារព័ត៌មាន​ជាច្រើន​កាលពី​ថ្ងៃអង្គារ​នេះ​ថា​ព័ត៌មាន​នេះ​ជា​ព័ត៌មាន​ពិត​ ​ប៉ុន្តែ​មិនបាន​រៀបរាប់​ព័ត៌មាន​លម្អិត​ពី​ការ​បែកបាក់​នេះ​ទេ​។​ ​ព័ត៌មាន​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ដល់​អ្នកគាំទ្រ​ដោយសារតែ​ពួកគេ​ទើបតែ​ដឹកដៃ​គ្នា​ចូលរួម​ក្នុង​កម្មវិធី​ ​Grammy​ ​Awards​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​តែប៉ុណ្ណោះ​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​មិនទាន់​មាន​ភាគី​មួយ​ណា​ចេញមុខ​បកស្រាយ​អំពី​ការ​បែកបាក់​គ្នា​នេះ​ថា​តើ​ដោយសារតែ​មូលហេតុ​អី​នោះ​ទេ​។​


​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

Loading...

ពេញនិយម